ព្រឹតិ្តការណ៍ថ្មីៗ

អគ្គីសនីឆក់កម្មករខ្មែរស្លាប់នៅលើបង្គោល ដោយមិនទាន់ដឹងមូលហេតុ

1 ខែ មុន 142 តូ សុផល

ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ដែលមាននាទីជា កម្មករអគ្គីសនី ក្នុងខេត្តឈុនបុរី  ត្រូវបានចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័មនៅលើបង្គោលភ្លើងដោយមានអណ្តាតភ្លើងឆេះលើខ្លួនប្រាណផងដែរខណៈដែលក្រមការងារមានទាំងខ្មែរនិងមានទំាងកម្មករថៃ  បានចុះត្រួតពិនិត្យខ្សែជាប្រចាំហើយក៏បានកាត់ផ្តាច់ចរន្តយ៉ាងមានសុវត្ថិភាពផងដែរ។

ហេតុការណ៍ដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ៣៣១ក្បែជើងភ្នំកាប៊ីនបុរីស្ថិតក្នុងភូមិ ១០ឃុំណងព្រឺស្រុកផាណាត់និគម  ខេត្តឈុនបុរីប្រទេសថៃ

ដោយនៅទីនោះគេសង្គេតឃើញមានភ្នាក់ងារអគ្គីសនីឯកជនម្នាក់កំពុងជាប់នៅលើបង្គោលភ្លើងដោយលើខ្លួនប្រាណមានអណ្តាតភ្លើងឆេះរោលរាលផងដែរដែលបញ្ហានេះគឺបណ្តាលមកពីការការឆក់ខ្សែភ្លើង ។

នៅទីនោះដែរក៏មានអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រុមការងារនៃអង្គភាពអគ្គីសនីបានយករថយន្តស្ទូចមកឡើងដោះយកជនរងគ្រោះចុះពីលើបង្គោលដើម្បីប្រគល់ទៅអោយសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច្ច័យដោយចង់ដឹងថាតើការឆក់ស្លាប់នេះបណ្តាលមកពីមូលហេតុអ្វីព្រោះមុននឹងឡើងទៅលើបង្គោលគឺក្រុមការងារមានការកាត់ផ្តាច់ចរន្តរួចជាស្រេចដើម្បីសុវត្ថិភាពរបស់ពួកគេចុះហេតុអ្វីបានជាត្រូវភ្លើងឆក់?

បើតាមការលើកឡើងពីសាក្សីម្នាក់ឈ្មោះ ផៃសាល កែវសុខជាកម្មករអគ្គីសនីរបស់ក្រុមហ៊ុនឯកជនមួយ  ជាមួយនិងជនរងគ្រោះដែរនោះបាននិយាយថានៅមុនពេលកើតហេតុគឺពួកគេបានទទួលបញ្ជាពីប្រធានក្រុមហ៊ុនអោយចុះត្រួតពិនិត្យទៅលើខ្សែ  ដោយសារតែក្រុមហ៊ុននេះជអ្នកម៉ៅការផ្តាច់មុខពីអង្គភាពអគ្គីសនីនៅក្នុងតំបន់នេះទើបពួកគេបានធ្វើការកាត់ផ្តាច់ចរន្តនៅខ្សែដើមទីរួចជាស្រេចទើបនាំគ្នាឡើ ងទៅលើបង្គោលចំនួន ៣ នាក់ក្នុងនោះក៏មានជនរងគ្រោះម្នាក់ដែរ ។

ភ្លាមៗនោះដែរក៏ស្រាប់តែជនរងគ្រោះដែលជាពលករខ្មែរឈ្មោះ សឿ ជំនោរត្រូវបានចរន្តអគ្គីសនីឆក់យ៉ាងសាហាវជាទីបំផុតដោយមិនអាចមានវិធីណាមួយជួយជនរងគ្រោះបានឡើយឯកម្មរថៃ ២ នាក់ទៀតបានរួចផុតពីសេចក្តីស្លាប់ដោយសារតែពួកគេនៅលើបង្គោលតែនៅខាងក្រោមខ្សែ ។ 

ដោយបច្ចប្បន្ននេះក្រុមតម្រួតថៃបានបញ្ជូនសពទៅកាន់កន្លែងត្រួតពិនិត្យ  ដោយឡែកកម្មករនិងមនុស្សដែលពក់ព័ន្ធគឺតម្រួតនឹងនាំខ្លួនយកទៅសាកសួរ  ដើម្បីចង់ដឹងអំពីមូលហេតុនៃការឆក់ស្លាប់នេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ