ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ​ នៃអធិការដ្ឋានខណ្ឌមានជ័យ​ ឃាត់ខ្លួននារីម្នាក់​ ពីបទជួញដូរគ្រឿងញៀន​ នៅផ្លូវ៦០ម៉ែត្រ

5 ខែ មុន 447 តូ សុផល

រាជធានីភ្នំពេញ​ ៖ ក្រោយពីលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដាក់បញ្ជាដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ គេឃើញកម្លាំងនគរបាលបាលប៉ុស្តិ៍ទាំង៧ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានបង្ក្រាបបទល្មើសគ្រឿងញៀនបានជាបន្តបន្ទាប់គ្នា ទាំងនេះជាការខិតខំចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលកើតចេញពីការខិតខំប្រឹងប្រែងត្រូវពង្រឹងអនុវត្តការងារទ្វេរដង ធ្វើយ៉ាងណា ត្រូវធ្វើការអនុវត្តឲ្យត្រូវចំណុច ចំគោលដៅ​ ដើម្បីថែរក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋមូលដ្ឋាន។

ជាក់ស្ដែង​នៅវេលា​ម៉ោង​០២:០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៨ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ។

ជនសង្ស័យ​មានឈ្មោះ គូ សុខរី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ​ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក អ៊ុំ​ រតនា​ នាយប៉ុស្ក៍នគរបាលចាក់អង្រែលើប្រាប់ភ្នាក់ងារ​ TNN ថា​ នៅមុនពេលកើត​ ដោយមានបទបញ្ជាពីថ្នាក់លើ​ និងដើម្បីបន្តការការពារ រក្សាសន្តិសុខ​ ជូនប្រជាពលរដ្ឋ អោយអស់ពីកម្លាំងកាយចិត្តផងដែរ​ ជាពិសេស​បានខិតខំបំពេញភារៈកិច្ច និងបង្កើនការល្បាតពួនស្ទាក់​ រក្សាសន្តិសុខ សុវត្ថិភាព​ និងបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន លោកនាយប៉ុស្តិ៍បានកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ បានចេញល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចមកវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ ក៏បានឃើញនារីម្នាក់ កំពុងឈរតែឯង​ស្ទាក់ស្ទើរ​ៗ​ ដោយមានការសង្ស័យ​ សមត្ថកិច្ចក៏​បានសុំ​ធ្វើការ​ឆែកឆេរ​ និងត្រួតពិនិត្យ ឃើញមានម្សៅក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៥កពា្ចតូច) រួចធ្វើការដកទុកយកមករក្សាទុក​ធ្វើជា​វត្ថុតាង ចំណែកឯយុវជនខាងលើត្រូវបានកម្លាំង ​វាយខ្នោះឃាត់ខ្លួន នាំយកទៅសាកសួរនៅប៉ុស្តិ៍ចាក់អង្រែលើ ភ្លាមៗផងដែរ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៥កញ្ចប់ថង់តូច។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ គូ សុខរី ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាម នីតិវិធី ៕ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!