ព្រឹតិ្តការណ៍ថ្មីៗ

កាប់ និងអារ ក សម្លាប់ក្នុងចំការកៅស៊ូ គេចខ្លួន១សប្តាហ៍ ….

1 ខែ មុន 412 តូ សុផល

ខេត្តត្បូងឃ្មុំ៖ កាលពីយប់ថ្ងៃសៅរ៍ ១២រោច ខែភទ្របទឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែតុលាឆ្នាំ២០១៨វេលាម៉ោង២០និង៣០នាទី មានកររណីឃាតកម្មមួយបានកើតឡើងត្រង់ចំណុចឡូត៍កៅស៊ូ លេខ ៨១៧ A. ស្ថិតនៅភូមិ៦.១៦ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បង្កឡេីងដោយជនសង្ស័យចំនួន០២នាក់គឺ:

ទី១.ឈ្មោះឡី ស្នែ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទី២.ឈ្មោះលី ម៉ាហុង ភេទប្រុសអាយុ ២៩ឆ្នាំជាតិខ្មែរឥស្លាមនៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយឡែកជនរងគ្រោះឈ្មោះ ប៊ិន ម៉េងស៊ា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរនៅភូមិគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ ឆ្មាំការពារចំការកៅស៊ូ។

តាមដំណេីរសាច់រឿងបានអោយដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូពីផ្ទះបងប្អូនត្រលប់ទៅផ្ទះខ្លួនវិញ នៅតាមផ្លូវចំការកៅស៊ូក៏បានពេីបប្រទះជនសង្ស័យចំនួន០២នាក់គួរអោយសង្ស័យក៏បានឈប់ម៉ូតូបំរុងចុះទៅសាកសួរក៏ត្រូវជនទាំងពីរខាងលេីកាប់ និងអារកសំលាប់តែម្តង។ ដោយបាត់ជនរងគ្រោះយូរពេក ប្រពន្ធក៏បានសាកសួរបងប្អូន និងនាំគ្នាដេីររកក៏ប្រទះឃេីញជនរង
គ្រោះស្លាប់បាត់ទៅហេីយ។

ក្រោយទទួលបានពត៏មាននេះភ្លាម លោកឧត្តមសេនីយ៏ទោបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយការិយាល័យជំនាញបេីកការស្រាវជ្រាវរហូតធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលេីយកមកសាកសួរ។

តាមចំលេីយសារភាពជនសង្ស័យបានអោយដឹងថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ខ្លួនទាំង០២នាក់បាននឹងកំពុងជក់ថ្នាំនៅផ្លូវចំការកៅស៊ូ ក៏បានលឺសំលេងម៉ូតូ រួចក៏ឃេីញជនរងគ្រោះឈប់ម៉ូតូបំរុងមកចាប់ខ្លួន ក៏សំរេចចិត្តកាប់សំលាប់តែម្តង។

ផ្អែកតាមចំលេីយសារភាពខាងលេី សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅអយ្យការអមសាលាដំបូង ដេីម្បីចាត់ការតាមនិតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!