ព្រឹតិ្តការណ៍ថ្មីៗ

អុញនោះ!ខ្លាំងប៉ះខ្លាំងអ្នកចាញ់ងាប់ អ្នកឈ្នះជាប់គុក….

1 ខែ មុន 340 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១៧និង៣០នាទីមានជម្លោះរហូតដល់ការវាយកាប់ចាក់គ្នាបណ្តាលអោយបុរសម្នាក់ស្លាប់។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិគោគត្រប់ ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

ជនសង្ស័យទាំង៣ដែលសមត្ថកិច្ចចាប់ខ្លួនបាននោះឈ្មោះ៖ ទី១-ភឿន ផា ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះវ៉ាន់ ភារះ ភេទប្រុស អាយុ២៧ឆ្នាំ ទី៣-ឈ្មោះ កែវខុម ភេទប្រុស អាយុ២៨ឆ្នាំ នាក់ទាំង៣រស់នៅស្រកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកម្លាំងនគរបាលស្រុកខាងលើបានអោយដឹងថាករណីឃាតកម្មនេះបង្កឡើងដោយសារជម្លោះបក្សពួកនិយម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវកម្លាំងជំនាញនៃអធិការដ្ឋានស្រុកថ្មគោលកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!