ព្រឹតិ្តការណ៍ថ្មីៗ

យកដុំថ្ន និងឈើគប់ផ្ទះអ្នកដទៃ ត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនទាំង៣នាក់

1 ខែ មុន 625 តូ សុផល

​ភ្នំពេញ៖  នៅថ្ងៃទី១៣ តុលា ២០១៨ វេលាម៉ោង ១៦ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា(យកដុំថ្ន និងឈើគប់ទៅផ្ទះរបស់ជនរងគ្រោះបណ្តាលខូចខាត ) នៅចំណុចផ្ទះលេខ៨៨ ផ្លូវ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ០៣នាក់រួមមាន ៖
១-ឈ្មោះ ពៅ លីនដា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៥៤ ផ្លូវ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

២-ឈ្មោះ ប៊ុត ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

៣-ឈ្មោះ តឹក សារុំ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ ខាត់ សោភណ្ឌ័នារី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះលេខ៨៨ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈខូចខាត ៖ របងផ្ទះធ្វើពីឈើបាំងស័ង្កសី ០១ប្រលោះ ស្មើស័ង្កសី៣សន្លឹក ។
ប្រភពអោយដឹងថា  មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ បានទទួលពត៌មានពី ប្រជាពលរដ្ឋថា ចំណុចកើតហេតុខាងលើ មានជនសង្ស័យ០១ក្រុម មានគ្នា០៣នាក់ បានយកដុំថ្ម និងឈើ គប់ទៅលើផ្ទះរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាតរបងផ្ទះធ្វើពីឈើបាំងស័ង្កសី០១ប្រលោះ ស្មើស័ង្កសី៣សន្លឹក ក្រោយពីទទួលពត៌មាន សមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ហើយជនរងគ្រោះបានដាក់ពាក់បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!