ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ១១នាក់ ទៅតុលាការ

1 សប្តាហ៍ មុន 124 តូ សុផល

ភ្នំពេញ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីផ្តន្ទាទោសតាមច្បាប។ ប្រុសស្រីទាំង ១១នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ខណៈដែលកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន នៅពីរចំណុចផ្សេងគ្នា ក្នុងថ្ងៃតែមួយ។

ប្រុសស្រីទាំង ១១នាក់នេះរួមមាន៖

១/ឈ្មោះ កែវ ចរិយ៉ា ភេទស្រី អាយុ ២៣ឆ្នាំ ,២/ ឈ្មោះ ថា សីហា ភេទប្រុស អាយុ ២៣ឆ្នាំ ,៣/ ឈ្មោះ ងួន ចាន់ដារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ ,៤/ ឈ្មោះ ឃីម វាសនា ភេទប្រុ អាយុ ១៨ឆ្នាំ ,៥/ ឈ្មោះ អ៊ុំ ដាវុធ ភេទប្រុស អាយុ ១៧ឆ្នាំ ,៦/ ឈ្មោះ អឿន រឹទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤:៣៥នាទី ចំណុច ផ្ទះសំណង់មិនរៀបរយ ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៧/ ឈ្មោះ ឈឿន សុភ័ស្រ ភេទប្រុស អាយុ ៣២ឆ្នាំ ,៨/ ឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ ២៥ឆ្នាំ ,៩/ ឈ្មោះ សា គឹមសៃ ភេទប្រុស អាយុ ២៥ឆ្នាំ ,១០/ ឈ្មោះ ហ៊ឹម រ៉ាយុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ,១១/ ឈ្មោះ ឆាយ សុភី ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ២១:៤៥នាទី នៅចំណុច ផ្ទះសង់ថ្មី ផ្លូវលំ ភូមិដីថ្មី សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ១១នាក់ ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថ បានកសាងសុំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ