ព្រឹតិ្តការណ៍ថ្មីៗ

ដឹងថាប្រើប្រាស់គ្រឿងញៀន ប៉ូលិសចាប់ តែហាមមិនឈ្នះ?

1 សប្តាហ៍ មុន 102 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៣ តុលា ២០១៨ វេលាម៉ោង២០ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ញ៉ែត ថៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  ។

ប្រភពអោយដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០១នាក់  កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់