ព្រឹតិ្តការណ៍ថ្មីៗ

លាក់ទុកថ្នាំញៀន ត្រូវសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លនទាំង២នាក់

1 ខែ មុន 495 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃទី១៤ តុលា ២០១៨ វេលាម៉ោង០២ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០២នាក់រួមមាន ៖
១-ឈ្មោះ នួន សិលា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញាថ្មី ខណ្ឌសែនសុខ។

២-ឈ្មោះ សៀង វណ្ណះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិសាមក្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សម្ភារៈដកហូត ៖ក្រាមសថ្លា ០២កូនថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកអ៊ែរប្លេក ពណ៌ទឹកមាស ផលិតឆ្នាំ២០១២ ពាក់ស្នាក់លេខភ្នំពេញ1BR-7272 ។

ប្រភពអោយដឹងថា  មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នារតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើនៅជាប់ខ្លួនជនសង្ស័យឈ្មោះ នួន សិលា រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!