ព្រឹតិ្តការណ៍ថ្មីៗ

ទាំងព្រឹកហ្មង!ហាយឡែនឌ័រ ព្រលះម៉ូតូPCX ខ្ទប់បង្គោលភ្លើង បែកក្បាលស្លាប់

1 ខែ មុន 391 តូ សុផល

រាជធានីភ្នំពេញ​ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត​ Highlander មួយគ្រឿង

បើកបរដោយយុវតីរូបស្រស់២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាទៅបុកផ្ទប់ជាមួយម៉ូតូ PCX បណ្ដាលឲ្យដួលអូសទាំងអ្នកបើកម៉ូតូទៅបោកផ្ទប់និងបង្គោលភ្លើង បណ្ដាលឲ្យ​មុតចំបំពង់កស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរនាំគ្នាចោមរោមយ៉ាងច្រើន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតមានឡើងនៅវេលាម៉ោង០៩ព្រឹក ថ្ងៃអាទិត្យ​ ទី១៤ ខែតុលា ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវ១០៧ ត្រង់ចំណុចជិតផ្ទះសំណាក់ “ណាយ” ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ ថៃ​ ហួ​រ ភេទប្រុស​ អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៣E3z ផ្លូវ២១៧ ភូមិ៣​ សង្កាត់អូរឫស្សី​៣ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ មានស្រុកកំណើត​នៅខេត្តព្រៃវែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ TNN ដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ PCX ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GM-6079 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ជិតផ្ទះសំណាក់​ “ណាយ” ស្រាប់តែមានរថយន្ត Highlander មួយគ្រឿង ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ 2AM- 8356 បើកដោយនារី២នាក់ ក្នុងស្ថានភាពបញ្ច្រាសទិសដៅចរាចរណ៍គ្នា បានជ្រុលទៅបុកជាមួយនិងម៉ូតូ PCXខាងលើពេញទំហឹង រួចអូសទាំងអ្នកបើកបរម៉ូតូទៅផ្ទប់ជាមួយផឿងផ្កានិងបង្គោលភ្លើង បណ្តាលឲ្យត្រូវចំបំពង់កស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ រីឯអ្នកបើកបររថយន្តបង្កហេតុបានចុះពីរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែអ្នករួមដំណើរជាមួយនៅលើរថយន្តត្រូវបានប្រជាពលរដ្ឋនាំជួយគ្នាឃាត់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកដល់កន្លែងកើតហេតុ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុរួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយទៀត៕ អត្ថបទ​រូបភាព AhBoYz(ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!