ព្រឹតិ្តការណ៍ថ្មីៗ

Range Rover ស៊េរីទំនើប​ ព្រលះកង់បីឥណ្ឌា ក្រឡាប់​ផ្ងារជើង​ សង្កត់តៃកុងរបួសធ្ងន់ ហើយបើករត់ យករថយន្តមកផ្លុងចោល នៅ​មុខមន្ទីរពេទ្យ​ខេមា រួចគេចខ្លួន​បាត់ស្រមោល !

1 ខែ មុន 733 តូ សុផល

រាជធានីភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើងរវាង ​រថយន្ដស៊េរីទំនើបមួយគ្រឿង​ ម៉ាក Range Rover (អត់ស្លាកលេខ) បានបើកទៅបុកជាមួយកង់បី Pass App ពេញទំហឹង​ បណ្ដាលឲ្យ​ក្រឡាប់​ផ្ងារជើងម្ខាង និងអ្នកបើកបររងរបួស​ធ្ងន់​ ហើយរថយន្តបង្កបានព្យាយាមបើករត់ យកមកផ្លុងចោល នៅ​មុខមន្ទីរពេទ្យ​ខេមា រួចគេចខ្លួន​បាត់ស្រមោល បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអាធ្រាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង​នៅវេលាម៉ោង​០០:២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃ​ទី១៤​ ខែតុលា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ភ្នាក់ងារ TNN ថា នៅមុនពេលកើត​ គេឃើញ​រ៉ឺម៉ក​កង់បី Pass App ពាក់ស្លាកលេខភ្នំពេញ​ 1HE-8310 បើកបរដោយបុរសម្នាក់​ កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវ៥២៨​ ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង​ ម៉ាក Range Rover ពណ៍ទឹកប្រាក់​ (អត់ស្លាកលេខ) បានធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន​ បានទៅបុកជាមួយ​កប់បី Pass App ពេញទំហឹង​ បណ្ដាលឲ្យ​ក្រឡាប់​ផ្ងារជើងម្ខាង​ សង្កត់លើអ្នកបើកបររងរបួស​ធ្ងន់ផងដែរ ហើយភ្លាមៗនោះ រថយន្តបង្ក​មិនព្រមឈប់ដោះស្រាយទេ​ បានព្យាយាម​បើករត់ ទាំងមានការខូចខាតធ្លាក់កាងកង់មុខខាងឆ្វេង ហើយយករថយន្តមកផ្លុងចោល​ នៅមុខ​មន្ទីរពេទ្យ​ខេមា ហើយអ្នកបើកបររថយន្ត​ខាងលើ​ មិនស្គាល់អត្តសញ្ញាណនោះទេ​ បានគេចខ្លួនបាត់ស្រមោល។ ចំណែកឯអ្នកបើក​រ៉ឺម៉ក​កង់បី​ Pass​App​ ដែលរងរបួសធ្ងន់​ មិនទាន់ស្គាល់អត្តសញ្ញាណ​ ត្រូវប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះគ្លីនិកឯកជន​ មកដឹកយកទៅសង្គ្រោះផងដែរ។

ក្រោយពេលកើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុជួយសម្រួលចរាចរណ៍​ និង​រាយការណ៍​ប្រាប់សមត្ថកិច្ច​ជំនាញ​ អោយចុះមកកន្លែងកើតហេតុ​ ដើម្បីធ្វើការវាស់វែង​ រួចយករថយន្ត Range Rover បង្ក​ហេតុ និងកង់បី​ PassApp រងគ្រោះ​ យកទៅរក្សាទុកនៅ​ ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត​ អោយចូលខ្លួនមកដោះស្រាយ​គ្នា​ ពេលក្រោយ​៕ អត្ថបទរូបភាព​ AhBoYz(ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!