ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងជិះម៉ូតូទៅបុកបង្គោលភ្លើង ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រងរបួសធ្ងន់

1 សប្តាហ៍ មុន 1867 តូ សុផល

ភ្នំពេញ៖ ដោយសារឥទ្ធិពលប៊ីយ៉ែយុវជនម្នាក់បានជិះម៉ូតូទៅបុកបង្គោលភ្លើងដែលនៅលើទ្រូងផ្លូវបណ្តាលអោយរងរបួសធ្ងន់។ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើកាលពី ម៉ោង១៩ និង ១០នាទីថ្ងៃទី១៣ តុលា ២០១៨ នៅលើផ្លូវណតប៊្រិដត៍ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម
ខណ្ឌសែនសុខ។

អ្នករងរបួសមិនត្រូវបានស្គាល់អត្តសញ្ញាណភ្លាមៗត្រូវរថយន្តសង្គ្រោះដឹកទៅក្លីនិកឯកជនបាត់។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញយុវជនខាងលើជិះម៉ូតូឌ្រឹមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1B-1963 ម្នាក់ឯងក្នុងល្បឿនលឿនពីជើងទៅត្បូងខណះមកដល់ចំណុចខាងលើក៍
ជ្រុលទៅបុកបង្គោលខ្សែភ្លើងដែលនៅលើទ្រូងផ្លូវបណ្តាលអោយដួលប្រកាច់រងរបួសធ្ងន់ភ្លាមៗត្រូវបានអ្នកឃើញហេតុការណ៍នាំគ្នាសែងដាក់ទៅកៀនផ្លូវហើយទំនាក់ទំនងហៅរថយន្តមកដឹកយកទៅសង្គ្រោះនៅក្លីនិកឯកជនក្បែកន្លែងកើតហេតុ។

ដោយឡែម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចមូលដ្ឋានមកដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំម្ចាស់មកទទួលពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ