ព្រឹតិ្តការណ៍ថ្មីៗ

ឃើញសមត្ថកិច្ច នាំគ្នាជិះម៉ូតូរត់ដេញចាប់បែកទឹកសំពោង ឃាត់បាន ២នាក់

1 សប្តាហ៍ មុន 331 តូ សុផល

ភ្នំពេញ៖ យុវជន០២នាក់ក្នុងចំណោមបក្សពួក៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដេញធ្លាក់ទឹកព័ទ្ធចាប់បានខណ:ដែលឃើញសមត្ថកិច្ចល្បាតនាំគ្នាបើកម៉ូតូរត់កេចខ្លួន។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង២០និង៣០នាទីយប់ថ្ងៃទី១៣តុលា២០១៨នៅចំណុចផ្លូវបេតុងភូមិ
គោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

យុវជនខាងលើ

ទី១ឈ្មោះលឹម ស្រេង អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ។

ទី២ ឈ្មោះ សម ចាន់ថាត អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុខាងលើស្របពេលសមត្ថកិច្ចធ្វើការល្បាតក្នុងមូលដ្ឋានមកដល់ខាងលិចវត្តសំរោងអណ្តែតស្រាប់តែឃើញក្រុមក្មេងទំនើង០៨នាក់ជិះម៉ូតូសុទ្ធតែសេរីទំនើប០៤គ្រឿងដឹកគ្នាខណៈឃើញសមត្ថកិច្ចស្រាប់តែក្រុមក្មេងទំនើងខាងលើជិះម៉ូតូរត់កេចរៀងៗខ្លួនពេលឃើញដូចនោះកម្លាំងសមត្ថកិច្ចក៍ដេញតាមពីក្រោយរហូតដល់ធ្លាក់ទឹកទើបចាប់បាន ០២នាក់ក្នុងចំណោមបក្សពួកទាំង០៨ព្រមទាំងដកហូតបានម៉ូតូឌ្រឹមសង់សេ ១២៥ពណ៌ខ្មៅសេរី២០១៨ពាក់ស្លាកលេខភ្នំពេញ1GX-9013 មួយគ្រឿងផងយកទៅធ្វើការសាកសួរនៅអធិការខណ្ឌសែនសុខ។

ពាក់ព័ន្ធករណីឃាត់យុវជនទាំង២នាក់ខាងលើយើមិនទាន់ដឹងថាមានរឿងអ្វីឡើយដោយរងចាំសមត្ថកិច្ចធ្វើការសាកសួរសិន។

 

បន្ថែមយោបល់របស់អ្នក

យោបល់