ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ៤នាក់ នៅផ្ទះសំណាក់យីហោ”សុខា” ពាក់ព័ន្ធគ្រឿងញៀន តើម្ចាស់ទីតាំងមានទោសឬទេ? បើតាមច្បាប់ …

1 ខែ មុន 275 តូ សុផល

កណ្តាល៖ នគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន

នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់និងដកហូតថ្នាំញៀនចំនួន១ខាំ នៅចំណុចផ្ទះសំណាក់យីហោ”សុខា” ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ។

មន្រ្ដីការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ក្រុមជនសង្ស័យចាប់ខ្លួនបានមានគ្នា៤នាក់ ដោយពុំទាន់ស្គាល់អត្ដសញ្ញាណនោះទេ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនចំនួន១ខាំ។

ប្រភពដដែលបានឲ្យដឹងថា មុនឈានដល់ចុះបង្ក្រាបកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្សយ័ម្នាក់ជាមេខ្លោងក្នុងក្រុមជួញដូរគ្រឿងញៀននោះនៅរាជធានី រហូតឈានដល់ការបង្ក្រាបនេះ។ បន្ទាប់ពីឆែកឆេររួចកម្លាំងបានបិទបន្ទប់ផ្ទះសំណាក់នោះបណ្តោះអាសន្ន។ ចំណែកជនសង្ស័យ រួមនិងវត្ថុតាងកម្លាំងជំនាញបានយកទៅរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តរតាមនីវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!