ព្រឹតិ្តការណ៍ថ្មីៗ

ព្រះអគ្គី ! សម្ភោធ ​ក្លឹប​កម្សាន្ត​មុនម្ចាស់ បុរស​ម្នាក់​ឆេះស្លាប់

1 ខែ មុន 248 តូ សុផល

កណ្តាល​៖​ បុរស​ម្នាក់​មុខរបរ​ជា​ជាង​ម៉ាស៊ីនត្រជាក់​ត្រូវ​ភ្លើង​ឆេះ​បណ្តាល​ឱ្យ​ស្លាប់​នៅ​ក្លឹ​ប​កំសាន្ត​មួយ​កន្លែង​ដែល​មិន​ទាន់​បាន​សាងសង់​រួច​។​

ហេតុការណ៍​អគ្គិភ័យ​ខាងលើ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​២​នឹង​៤៥​នាទី​ នៅ​ចំណុច​ភូមិ​អំពិល​ដាំទឹក​ ឃុំ​វិហារ​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​

​មន្ត្រី​នគរបាល​ស្រុក​ពញាឮ​បានឱ្យ​ដឹង​ថា​ក្លឹ​ប​កំសាន្ត​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​នោះ​គឺ​កំពុង​សាងសង់​ មិន​ទាន់​ដំណើរការ​នៅឡើយ​ទេ​ទំហំ​៣០​ម៉ែត្រ​x៥០​ម៉ែត្រ​ ធ្វើ​អំពី​ដែក​ប្រក់​ស័​ង្ក​ មូលហេតុ​ឆ្លង​ចរន្ត​អគ្គី​ស​នី​។​

​ក្រោម​ការ​បញ្ជា​ដឹកនាំ​ពី​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​ កម្លាំង​ជំនាញ​បាន​ចេញ​រថយន្ត​អគ្គិភ័យ​ ដែល​នៅ​ជិត​បំផុត​តាម​បណ្តាល​ស្រុក​ទៅ​ជួយ​អន្តរាគមន៍​ និង​បាន​ទាក់ទង​ទៅ​នាយកដ្ឋាន​អគ្គិភ័យ​នៃ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះ​ជួយ​អន្តរាគមន៍​ផង​។​ ព័ត៌មាន​លម្អិត​យើង​ផ្សាយ​ជូន​ពេល​ក្រោយ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!