ព្រឹតិ្តការណ៍ថ្មីៗ

ស៊យនោះស៊យ! លួចម៉ូតូសម្រេចហើយ ត្រូវម្ចាស់គេទាន់ទៀត

1 ខែ មុន 257 តូ សុផល

ភ្នំពេញ៖ជនសង្ស័យម្នាក់ខណះធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេចរៀបជិះចេញទៅហើយ

ស្រាប់តែម្ចាស់ឃើញទាន់ស្រែកចោរ ៗ ធ្វើអោយជនសង្ស័យភ័យផ្តួលម៉ូតូចោលរត់កេចខ្លួនត្រូវប្រជាពលរដ្ឋចាប់ជាប់រួចប្រគល់អោយសមត្ថកិច្ចមូលដ្ឋានយកមកសួរ។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៣និង០០នាទីរសៀលថ្ងៃទី១៣តុលា២០១៨នៅកន្លែងបិតស្តុតម៉ូតូផ្លូវ២០០២ភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ យ៉ាន់ សុខហេង អាយុ ២៤ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រោយវត្តទឹកថ្លាភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខមានស្រុកកំណើត ភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ដើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះ សេង តុលា អាយុ១៩ឆ្នាំ មុខរបរ បិតតែមម៉ូតូ ស្នាក់នៅទីតាំងផ្លូវ២០០២ ភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពពីដើមបណ្តឹងបានប្រាប់ថា មុនកើតហេតុគាត់បានចងម៉ូតូរបស់គាត់ម៉ាកSUZUKInexពណ៌ត្រួយចេកបិតស្កុតពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1BU-8652 ដោយវាយជន្ទល់ទុកក្បែកន្លែបិតតែមម៉ូតូដោយគាតើជាប់រវល់បិតតែមម៉ូតូអោយភ្ញៀវស្រាប់តែជនសង្ស័យឃើញឪកាសល្អធ្វើ សកម្មភាពកាចសោរយកម៉ូតូគាត់តែម្តងពេលធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេចរៀបជិះចេញទៅហើយស្រាប់តែគាត់ក្រឡេកឃើញទាន់ស្រែកចោរ ៗ ធ្វើអោយជនសង្ស័យភ័យផ្តួលម៉ូតូចោលរត់កេចខ្លួនត្រូវប្រជាពលរដ្ឋចាប់ជាប់រួចប្រគល់អោយសមត្ថកិច្ចមូលដ្ឋានយកមកសួតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំកសាងសុំនុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!