ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាប​បានក្រុមចោរប្លន់វ័យក្មេង២នាក់

1 សប្តាហ៍ មុន 364 តូ សុផល

ភ្នំពេញ៖ ក្រុមចោរវ័យក្មេងដែលតែងតែធ្វើសកម្មភាពនៅតាមបណ្ដាខណ្ឌនានា ក្នុងទឹកដីរាជធានីភ្នំពេ​ញ២នាក់ ដោយវាយប្លន់យកម៉ូតូជនរងគ្រោះ កាលពីជិត១ខែមុន ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមបង្ក្រាបបាន ហើយរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា ហេតុការណ៍នេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូល​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី (ក) សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

ក្រោមការបញ្ជាផ្ទាល់​ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រា​វជ្រាវ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបកម្លាំងរបស់លោកឈានដល់ការចាប់ខ្លួន​ជនសង្ស័យបានចំនួន២​នាក់ និងបក្ខពួក៦នា​ក់ផ្សេងទៀត កំពុងរត់គេចខ្លួន។

លោក យឹម សារ៉ាន់ ​​បានបញ្ជាក់ថា ដំណើររឿងនៅមុនពេលកើតហេតុជនរងគ្រោះ រួមជាមួយមិត្តភក្កិ៤នាក់ផ្សេងទៀត បានជិះម៉ូតូ២គ្រឿង ធ្វើដំណើរចេញពីដើរលេងនៅកោះពេជ្រ តាមបណ្ដោយផ្លូវវេងស្រេង កាត់តាមរង្វង់មូលចោមចៅ មកតាមផ្លូវជាតិលេខ​៣ មកដល់ត្រង់ចំណុច ការដ្ឋានជួសជុលរថយន្ត ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ក៏ស្រាប់តែមានជនសង្ស័យចំនួន០៨នាក់ ជិះម៉ូតូ៤គ្រឿង ហើយពេលនោះជនសង្ស័យ ជិះម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៦ ជិះគៀម៉ូតូជនគ្រោះ រួចយកមួកសុវត្ថិភាពវាយទៅលើក្បាលជនរងគ្រោះ បណ្ដាលឲ្យ​រេចង្កូតដួលចូលប្រឡាយ រួចក្រុមជនសង្ស័យបានស្រែកថា «កាប់វាឲ្យងាប់» បន្ទាប់មកជនសង្ស័យក៏យកទូរ​ស័ព្ទនិងលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅទិសខាងត្បូង ​បាត់ស្រមោលតែម្តង​។
លោកអធិការ​ បានបន្តថា ជនសង្ស័យទី១៖ឈ្មោះ ឆែម ប៊ុនឌឿន អាយុ១៨ឆ្នាំ និងទី២៖ឈ្នោះ នុត សុធុន អាយុ១៨ឆ្នាំ​។

ចំណែកជនរងគ្រោះឈ្មោះ បាន បញ្ញា អាយុ១៩ឆ្នាំ និង​ម៉ូតូដែលជនសង្ស័យប្លន់នោះម៉ាក់ HONDA C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខ និងទូរស័ព្ទម៉ាក iPhone មួយគ្រឿង៕

បន្ថែមយោបល់របស់អ្នក

យោបល់