ព្រឹតិ្តការណ៍ថ្មីៗ

ប្រើឌុបកូនស្រីអោយទៅខ្ចីលុយគេ បែរជាឌុបចូលព្រៃ ស្ទាបអង្អែល…ជាប់ខ្នោះបាត់

1 ខែ មុន 648 តូ សុផល

ពោធិ៍សាត់​៖​ អ្ន​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រ​ទុ​ស្ត​កេ​រិ៍​ខ្មាស់​លើ​អនីតិជន​នៅ​ ចំណុច​ក្នុង​ព្រៃ​ ខាងជើង​ចំការ​ឃាង​យូ​ ស្ថិត​ក្នុងភូមិ​ឃ្លាំងមឿង​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​និង​៤០​នាទី​ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​វេលា​ម៉ោង​១៥​និង​១៩​នាទី​នា​ថ្ងៃ​ដដែល​។​

​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ​ន​.​ស​.​ន​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​លើ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ឪពុក​របស់​នាង​បាន​ប្រើ​ឱ្យ​រូប​នាង​ជិះ​ម៉ូតូ​របស់​ឈ្មោះ​សូ​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​ រស់នៅ​ភូមិ​ក្រាំង​វែង​ ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគ​ ខេត្តពោធិ៍សាត់​ ក្នុង​គោលបំណង​ដឹក​ជន​រង​គ្រោះ​ពី​មាត់ទឹក​ក្នុងភូមិ​ទី​៤​ ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ទៅ​ខ្ចី​លុយ​ពី​ម្ចាស់​ស្បរ​ដែល​គាត់​ជា​កម្មករ​របស់​គេ​ចំនួន​១០​ម៉ឺន​រៀល​ម្ចាស់​ស្បរ​សម្រេច​ឱ្យ​ខ្ចី​ហើយ​ឱ្យទៅ​យក​នៅ​ឯ​ផ្ទះ​ ដើម្បី​យក​ទៅ​ឱ្យ​ប្រពន្ធ​ (​ម្តាយ​ជន​រង​គ្រោះ​)​ តែ​ជនសង្ស័យ​ឈ្មោះ​សូ​ សុខ​ហេង​ មិន​ឌុ​ប​ទៅ​យក​លុយ​ទេ​បែរជា​ឌុ​ប​ជន​រង​គ្រោះ​ចូល​ព្រៃ​នៅ​ចំណុច​ខាងជើង​ចំការ​ ឃាង​ យូ​ ស្ថិត​ក្នុងភូមិ​ឃ្លាំងមឿង​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ រួច​ជនសង្ស័យ​ចាប់​ធ្វើ​សកម្មភាព​ស្ទាបអង្អែល​ប្រដាប់​ភេទ​ ច្របាច់​ដោះ​លេង​ទៅ​វិញ​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ក៏​ដឹក​រូបគេ​ត្រឡប់​មក​ផ្ទះ​វិញ​រួច​ជនសង្ស័យ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​រត់​ឌុ​ប​ធ្វើ​មិនដឹង​ក្រោយ​ពី​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​ពិ​ជា​បាន​ប្រព្រឹត្ត​មែន​។​

​លោក​វរសេនីយ៍ឯក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​បានឱ្យ​ដឹង​ថា​ ការ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​សូ​ សុខ​ហេង​ គឺ​សមត្ថកិច្ច​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​និង​១៩​នាទី​ ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!