ព្រឹតិ្តការណ៍ថ្មីៗ

(Video) មួយពព្រិចភ្នែក! ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ ក្នុងករណីគ្រោះថ្នាក់រវាង Duk និង Icon នៅផ្លូវជាតិលេខ៣

3 ឆ្នាំ មុន 0 តូ សុផល

image

ភ្នំពេញ៖ ម៉ោងមួយរំលងអាធ្រាត្របងប្អូនប្រជាពលរដ្ឋកំពុងនិទ្ទ្រាលក់ស្កប់ស្កល់ស្រាប់តែមាន សំលេងដូចរន្ទះបង្កការភ្ញាក់ផ្អើលក្នុងករណីគ្រោះថ្នាក់ រវាងម៉ូតូ Duk និង Icon បណ្តាលបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម នៅនិងកន្លែង យ៉ាងអាណោចអាធម ចំនែក៣នាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅវេលាម៉ោង ១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវជាតិ៣ មុខវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងហោប៉ាវអ្នកស្លាប់មានអត្តសញ្ញាប័ណ្ណមួយសន្លឹក មានឈ្មោះ ជ័យ ឧត្តម ភេទ ប្រុស អាយុ ២០ឆ្នាំ បច្ចុប្បន្ន ស្នាក់ផ្ទះលេខ ២៣៧ ភូមិ និងសង្កាត់ ប្រទះឡាន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែក៣ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណទេ។ ក្រោយកើតហេតុបន្តិចគេឃើញ រថយន្តសង្គ្រោះបន្ទាន់អង្គភាព ៧១១ ដឹកអ្នក របួស២នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន និងម្នាក់ទៀតនៅពេទ្យលោកសង្ឃ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក Duk ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ1CQ-1251 ជិះឌុបគ្នា៣នាក់ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន មកដល់ចំនុចកើតហេតុ ក៍បុកពេញទំហឹងជាមួយម៉ូតូម៉ាក Icon ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1Y-4313 ជិះច្រាស់ទិសគ្នាបណ្តាល អោយបុរសម្ចាស់ម៉ូតូIcon ស្លាប់ភ្លាមៗ ចំណែកបុរស៣នាក់ទៀតជិះម៉ូតូDuk របួសដេកដួលពេញផ្លូវ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងដឹកមធ្យោបាយធ្វើដំណើរទៅរក្សាទុកនៅករិយាល័យ ចរណ៍រាជធានីភ្នំពេញ ចំណែកសពកំពុងរងចាំសាច់ញាតិមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។

  imageimage

} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ