ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន អញ្ជើញទៅសួរសុខទុក្ខ និងនាំនូវថវិការជាង 10 លានរៀល ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រឡប់ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ

1 សប្តាហ៍ មុន 260 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា គ.ស២០១៨ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរខេត្តត្បូងឃ្មុំ

បានអញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ និងនាំនូវថវិការជាង 10 លានរៀល ដែលថវិការសប្បុរសធម៌ពីមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរខេត្តត្បូងឃ្មុំ ជួនលោក កេត ថន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រឡប់ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ជាការចូលរួមជួយសម្រាលបន្ទុកគ្រួសាររបស់លោកបានមួយគ្រា ។

ជួសមុខអោយថ្នាក់ដឹកនាំ និងមន្រ្តីក្នុងស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំទាំង យើងខ្ញុំមានកង្វល់ជាពន់ពេកក្នុងស្ថាណភាពជំងឺលោក កេត ថន ដែលមិនទាន់បានធូរស្រាលឡើយ ពិតជាពិបាកគ្រប់គ្រងអារម្មណ៍ចំពោះស្ថាណភាពជំងឺនោះណាស់ ។ បើតាមការបញ្ជាក់ពីគ្រូពេទ្យ អ្នកជំងឺមានអាការៈ រលាកប្រម៉ាត់ ថ្លើម និងស្រោមពោះ (តឹងពោះ) ពេលនេះគាត់នៅពិសារទឹកបាន និងអន់ឈឺចាប់ជាងមុនបង្គួរហើយដែរ…. ។

លោកស្នងការ បែន រ័ត្ន បានបន់ស្រន់ដល់ព្រះជាម្ចាស់ជួយប្រទានពរជូនលោក កេត ថន នាយប៉ុស្តិស្រឡប់ ស្រុកខេត្ត ត្បូងឃ្មុំ ឆាប់បានជាសះស្បើយ.. ។ លើសពីនេះលោកស្នងការក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូពេទ្យមេត្តាបង្កើនការជួយព្យាបាលលោក កេត ថន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន…។

ជំនួយរួមទាំងកាយវិការសប្បុរសធម៌របស់លោកអ្នកបានដល់ដៃលោក កេត ថន និងគ្រួសារហើយ ពិតជាដិតដាមក្នុងអារម្មណ៏យើងខ្ញុំជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារមិនអាចបំភ្លេចគុណលោកអ្នកបានឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ