ព្រឹតិ្តការណ៍ថ្មីៗ

កុំចេះតែហ៊ាន! ជើងខ្លាំងដកកាំភ្លើងភ្ជង់អ្នកបើកឡាន ថ្ងៃនេះលោកស្នងការបញ្ជាឲ្យឃាត់ខ្លួន អាចប្រឈមដេញចេញក្របខ័ណ្ឌ

2 ខែ មុន 1362 តូ សុផល

កំពត ៖ បុរសជើងខ្លាំងម្នាក់ ដែលគេដឹងថា ជា មន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត ក្នុងឯកសណ្ឋានស៊ីវិល

បានដកកាំភ្លើងខ្លីចេញពីក្នុងកែបម៉ូតូ ទៅភ្ជង់គំរាមបាញ់សម្លាប់អ្នកបើកបរ នៅតាមដងផ្លូវ នៅតំបន់ទឹកឈូ ហើយត្រូវការគេថតវីដេអូបានបង្ហោះចែកចាយពេញបណ្ដាញសង្គម Facebook បង្កឲ្យមានការរិះគន់ខ្លាំងៗផងដែរនោះ ពេលនេះលោកស្នងការបញ្ជាឱ្យឃាត់ខ្លួនបានហើយ ក្រោយឱ្យរាង កុំចេះតែហ៊ាន !!! ។

​លោកស្នងការនគរបាលខេត្តកំពតឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនមន្ដ្រីនគរបាលរូបនោះមកសួរនាំផងដែរ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីទទួលបានព័ត៌មាននេះ ខ្ញុំបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវភ្លាមៗ ហើយរកឃើញថា មន្ដ្រីនគរបាលនោះ បម្រើការនៅអធិការដ្ឋាននគរបាលក្រុងកំពត ហើយខ្ញុំបានបញ្ជាកម្លាំងចុះទៅឃាត់ខ្លួនដើម្បីយកមកសួរនាំ»។ បើតាមលោកស្នងការ បានបញ្ជាក់ មន្រ្តីនគរបាលរូបនេះមានឈ្មោះ ម៉េង ដា ។

លោកឧត្តមសេនីយ៍ស្នងការ ក្រោយបញ្ចប់ការសួរនាំ លោកនឹងប្រជុំក្រុមប្រឹក្សាវិន័យ ហើយប្រសិនបើកំហុសមន្ដ្រីនគរបាលនោះធ្ងន់ធ្ងរ អាចនឹងឈានការកាត់ចេញក្របខ័ណ្ឌចោលតែម្ដង ព្រោះលោកមិនបណ្ដែតបណ្ដោយឲ្យមន្ដ្រីនគរបាលដែលជាអ្នកបម្រើប្រជាពលរដ្ឋ ទៅប្រព្រឹត្តទង្វើបែបនេះជាដាច់ខាត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!