ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត សំណេះសំណាលជាមួយកងកម្លាំងនគរបាល ខណ្ឌច្បារអំពៅ​

1 សប្តាហ៍ មុន 269 តូ សុផល

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍​ ៤កើត​ ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨

វេលាម៉ោង៨​ និង០០នាទី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។ ក្នុងពិធីសំណេះសំណាល​ ឯកឧត្ដមបានមានអនុសាសន៍ដឹកនាំ និងសម្ដែងនូវការលើកសរសើរ អំពីលទ្ធផលចំពោះការខិតខំប្រឹងប្រែង ក្នុងការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ការងាររដ្ឋបាលបំរើសេវាសាធារណៈ របស់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ​ច្បារអំពៅ​ នាពេលកន្លងមក ដែលបានអានរបាយការណ៍ដោយលោកវរសេនីយ៍ឯក​ អេម​ សារ៉ាវុធ​ អធិការនគរបាលខណ្ឌ​ច្បារអំពៅ​។ ឯកឧត្ដមបានមានប្រសាសន៍ដឹកនាំបន្ថែមទៀតថា ត្រូវ​យក​ចិត្ត​ទុកដាក់​លើការងារសុខទុក្ខមន្ត្រីកំពុងបំពេញភារកិច្ច និងមន្ត្រីដែលបាន​ចូលនិវត្តន៍ និង​ស្តីពីសតិអារម្មណ៍ សាមគ្គីភាពផ្ទៃក្នុង ជួយចែករំលែកការលំបាកគ្នា លើការងារបុគ្គិលិក ការ​លើក​សរសើរ​ ការតម្លើងឋានន្តរសក្ដិ​និង​ការ​ជ្រើសរើស​កម្លាំងបន្ថែមជាដើម។ ទទឹមនឹងនោះដែរ ឯកឧត្ដមបានលើកឡើងនូវ ការយកចិត្តទុកដាក់ ចំពោះការបង្កើន​សេចក្ដីសុខសុភមង្គលដល់ប្រជាពលរដ្ឋ និងពង្រឹងបន្ថែមលើការងារផ្សព្វផ្សាយអប់រំ​ ការ​បង្ការ​បង្រ្កាបបទល្មើសគ្រឿងញៀន ដែល​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​បទល្មើស​ជា​ច្រើន​ ការ​បង្ការបង្រ្កាបបទល្មើសលួចឆក់ប្លន់ដែលកើតឡើងក្នុងមូលដ្ឋាន ការងារបំរើសេវាសាធារណៈ ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ​​ ធ្វើឲ្យបានលឿន ហើយត្រូវយកទៅជួនបងប្អូនប្រជាពលរដ្ឋដល់លំនៅឋាន​ ដើម្បី​ទទួល​បាន​ភាព​ជិតស្និទ្ធ​ និង​ពត៌មាន​អំពី​សុខ​ទុក្ខ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន​ ត្រូវ​យក​ចិត្ត​ទុកដាក់​ផ្សព្វផ្សាយ​ច្បាប់​ អនុវត្ត​ច្បាប់​លើការ​ងារ​សណ្តាប់​ធ្នាប់​ និង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ល្អ​ប្រសើរ​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ