ព្រឹតិ្តការណ៍ថ្មីៗ

តើពិតទេ? ថ្មីៗនេះមានP.M ក្នុងសម្លៀកបំពាក់ស៊ីវិលម្នាក់ដើរយកលុយអាជីវករតាមរទេះនិងរថយន្តដឹកឥវ៉ាន់

2 ខែ មុន 579 តូ សុផល

ខេត្តបាត់ដំបង៖ស្រុកសំពៅលូនមានការរិះគុណយ៉ាងចាស់ដៃពីសំណាក់ជីវករក៏ដូចអ្នកអូសរទេះនិងអ្នករត់ឡានតាក់សុីដឹកឥវ៉ាន់បន្តិចបន្តួចចេញពីផ្សារថៃតាមច្រកទ្វាអន្តរជាតិគីឡូ១៣( ភ្នំដី)ដើម្បីយកមកលក់បន្តក្នុងទឹកដីប្រទេសកម្ពុជាតាមបណ្តាខេត្តមួយចំនួន ។

អាជីករអ្នកអូសរទេះក៏ដូចរថយន្តតូចៗរថយន្តតូរីសដែលដឹកទំនិញបានអោយដឹងថាមានកម្លាំងអាវុធហត្ថស្រុកសំពៅលូនម្នាក់(សុំមិនបញ្ជេញឈ្មោះ) ក្នុងសម្លៀងបំពាក់សុីវិលដើរយកលុយពីពួកគាត់មិនដឹងថាថ្លៃអ្វីនោះទេ?

នៅពេលខាងអាជីវករសួរ គាត់ឆ្លើយថាជាប៉េអុឹមស្រុក ហើយមេឲ្យដើររកថ្លៃម្ហូប ថ្លៃភ្លើង.សំរាបអង្គភាពមានក្នុង១រទេះ ៥០០០រៀល ១ឡាន១០០០០រៀលសូមបញ្ជាក់ថាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូនលោកវិរសេនីយ៍ឯក គឹម វេសនា បានដឹងឬធ្វើមិនដឹងក្នុងការប្រើកម្លាំងឲ្យចុះប្រមូលលុយពីអាជីវករកម្មកអូសរទេះដឹកទំនិញតិចតួចសំរាប់ជួយអង្គភាព ។

សូមនាយឧត្តមសេនីយ៍ សៅ សុខា មានវិធានការចំពោះ លោកឧត្តមសេនីយ៍ មាស សុវណ្ណ័ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងអោយក្រឡេកមើលទង្វើរបស់កូនចៅខាងក្រោមផងបើមិនដូច្នោះទេធ្វើអោយបាត់បង់កិត្តយលសេចក្តីថ្លៃថ្នុក្នុងនាមសមត្ថកិច្ចក្នុងស្ថាប័នរដ្ឋមិនខាន។អំពើពុករលួយកើតមានដោយមន្ត្រីគិតតែផ្ទាល់ខ្លួន…!គឺមន្ត្រីគ្រាប់ល្ពៅស្ងោ….ល្អរហូតម៉ង!

ជុំវិញករណីលើកឡើងខាងលើអង្គភាពយើងខ្ញុំស្វាគមន៍រាល់ការបកស្រាយបំភ្លឺ ពីសមីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ ។

ទំនាក់ទំនង 0974444174

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!