រាជធានីភ្នំពេញ ៖ ក្បាលព្រួញពុះចែកទ្រូងផ្លូវនៅចំគន្លងរថយន្ត ដែលធ្លាប់បានបង្កឱ្យអ្នកដំណើរគ្រោះថ្នាក់រងរបួសធ្ងន់ស្រាលជាបន្តបន្ទាប់គ្នា រហូតឈានដល់បាត់បង់ជីវិតទៀតក៏មានដែរ ១០ថ្ងៃមុន ក៏បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងប្ដីប្រពន្ធ២នាក់ទៀតរងរបួស ខណៈពេលបើកម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវខាងលើនេះពេញទំហឹង ចំកន្លែងតែមួយត្រង់ចំណុចផ្លូវបំបែកជាបួន ស្តុបសួនច្បារក្ដាន់២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជាក់ស្ដែងយប់នេះក៏មានរថយន្តបើកទៅបុកលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ និងរបាំងថ្មីបាក់អស់មួយផ្ទាំងផងដែរ កាលពីវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ខែ តុលាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្បែក្ដាន់២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ភ្នាក់ងារ TNN ថា មុនកើតហេតុគេបានឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AR- 6402 បើកបរដោយបុរសម្នាក់ (សង្ស័យស្រវឹងស្រា) ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត រេចង្កូតជ្រុលទៅបុករបាំងថ្មក្បាលព្រួយពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់របាំងថ្ម ១កង់ ចំណែករថយន្តបង្បានររងការខូចខាតផ្នែងខាងមុខយ៉ាងដំណំ តែមិនមានអ្នករងរបួសនោះទេ ។
ភ្លាមៗនោះអ្នកបើករថយន្តបង្កក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ផងដែរ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងនិងទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍ មកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សា ទុកនៅ ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយសងថ្លៃខូចខាតទ្រព្យសម្បត្តិរដ្ឋ តាមនិតិវិធីច្បាប់នៅពេលក្រោយ ៕ AhBoYz
Tag: គ្រោះថ្នាក់ចរាចរណ៍