ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន​ ដកហូតថ្នាំ៥កញ្ចប់

1 ខែ មុន 197 តូ សុផល

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ ដឹកនាំដោយលោក ណេង សាមឿន​ នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ កំពុងល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃើញឈរតែម្នាក់ឯឯ ដោយមានការសង្ស័យ​ ក៏ធ្វើការឆែកឆែក​ ឃើញមានម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀនជាច្រើនកញ្ចប់ ទើបវាយខ្នោះឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗផងដែរ។

សកម្មភាពបង្ក្រាបគ្រឿងញៀននៅបន្តរដូចភ្លៀងរលឹមនេះ បានធ្វើឡើងនៅវេលាម៉ោង១០:៣០នាទីយប់​ ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ២០១៨នេះ នៅចំណុចមុខផ្ទះពេទ្យធ្មេញអង្គការស្គុតគ្មានលេខ​ ផ្លូវ​លំ​ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

លោក ណេង​ សាមឿន​ នាយប៉ុស្ក៍នគរបាលស្ទឹងមានជ័យ២​ បានប្រាប់ភ្នាក់ងារ TNN ថា​ នៅមុនពេលកើត​ ដោយមានបទបញ្ជាពីថ្នាក់លើ​ និងបន្តការការពារ រក្សាសន្តិសុខ​ ជូនប្រជាពលរដ្ឋ អោយអស់ពីកម្លាំងកាយចិត្តផងដែរ​ ជាពិសេស​បានខិតខំបំពេញភារៈកិច្ច និងបង្កើនការល្បាតពួនស្ទាក់​ រក្សាសន្តិសុខ សុវត្ថិភាព​ និងបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន លោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យ២ សហការជាមួយកម្លាំងល្បាត ​នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានចេញល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចមុខផ្ទះពេទ្យធ្មេញអង្គការស្គុតគ្មានលេខ​ ផ្លូវ​លំ​ ក្រុម៦ ភូមិដំណាក់ធំ​ ក៏បានឃើញយុវជនម្នាក់ កំពុងឈរតែឯង​ស្ទាក់ស្ទើរ​ៗ​ ដោយមានការសង្ស័យ​ សមត្ថកិច្ចក៏​បានសុំ​ធ្វើការ​ឆែកឆេរ​ និងត្រួតពិនិត្យ ឃើញមានម្សៅក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៥កពា្ចប់​ (មួយកពា្ចប់ធំ​ បួនកពា្ចប់តូច) រួចធ្វើការដកទុកយកមករក្សាទុក​ធ្វើជា​វត្ថុតាង ចំណែកឯយុវជនខាងលើត្រូវបានកម្លាំង ​វាយខ្នោះឃាត់ខ្លួន នាំយកទៅសាកសួរនៅប៉ុស្តិ៍ស្ទឹងមានជ័យ២ ភ្លាមៗផងដែរ។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរៀបចំ​កសាងសុំណំរឿង​បន្តចាត់ការតាម​នីតិវិធី​ច្បាប់​៕ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!