ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមគ្រួសារ​កំពុងបារម្ភ​ ជួយ Shareផង!!! បងស្រីម្នាក់ប្រកាសរកប្ដីតាមវិទ្យុABC ដែលបាត់ដំណឹងឈឹង ៣ថ្ងៃហើយ បើបងប្អូនណាឃើញ​ ឬស្គាល់បុរស​ភិនភាគដូចរូបនេះ សូមជួយទាក់ទង…..

1 សប្តាហ៍ មុន 719 តូ សុផល

សង្គម​ ៖ ស្ត្រីម្នាក់បានប្រកាសរកប្ដី ដែលកំពុងបាត់ដំណឹង​ឈឹង រហូតមកដល់ថ្ងៃទី១២​ ខែតុលា​ ២០១៨នេះមិនទាន់ឃើញត្រឡប់មកផ្ទះវិញទេ ក្រោយពីត្រលប់មកពីលេងផ្ទះបងប្អូននៅខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី​០៩​ ខែតុលា​ ឆ្នាំ២០១៨​ ដោយមានការព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផង​ ក៏បានទាក់ទងទៅវិទ្យុABC ដើម្បីឲ្យជួយប្រកាសរក បើមានអ្នកឃើញ​ ឬស្គាល់​បុរសដែលមានភិនភាគ ដូចក្នុងរូបនេះ សូមជួយទាក់ទងមកកាន់លេខវិទ្យុABCផង ។

បើយោងតាម​ ទំព័រ​ហ្វេសប៊ុក (​Facebook Page) ផ្លូវការ​ របស់​ស្ថានីយ​វិទ្យុ​ABC​ មានឈ្មោះថា “ABC FB” បានបង្ហោះកាលពីថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០១៨នេះ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖ សារពីបង សុខហ៊ាង ប្រកាសរកប្តីឈ្មោះ​ លុក​ សំ​ អាយុ​ ៤០ឆ្នាំ​ មានភិនភាគដូចក្នុងរូបខាងក្រោម​ ក្រោយមកពីលេងផ្ទះបងប្អូននៅខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី​០៩​ ខែតុលា​ ឆ្នាំ២០១៨​ ក៏បាត់ដំណឹង​ មិនឃើញត្រឡប់មកផ្ទះវិញទេ។

ប្រសិនបើប្រិយមិត្តបានឃើញ​ ឬស្គាល់​សូមជួយទាក់ទងមកកាន់លេខវិទ្យុABCផង : 012231010 /​ 087232323 ។

គិតត្រឹមទាបភ្លឺឈានចួលថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០១៨នេះ ក៏មិនទាន់ទទួលបានព័ត៌មាមពាកលព័ន្ធនិងបុរសជាប្ដីនេះនៅឡើយទេ ៕ ដោយ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ