ព្រឹតិ្តការណ៍ថ្មីៗ

សពយុវជនម្នាក់ ត្រូវបានគេប្រទះឃើញ លើស្ពានព្រែកតាមាក់ (សង្ស័យ​​គេ​អា.កសម្លាប់​ រួចយកមកចោល)

1 ខែ មុន 1916 តូ សុផល

ខេត្តកណ្តាល​ ៖ (ព័ត៌មានបឋម) នៅមុននេះបន្តិចមានករណីឃាតកម្មមួយ ដែលយុវជនម្នាក់ អាយុ ត្រូវបានជនមិនស្គាល់មុខ អា.កសម្លាប់ហើយយកមកទំលាក់ចោលនៅជាប់​បង្កាន់លើស្ពានព្រែកតាមាក់ (ដោយមិនដឹងមូលហេតុ) បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់អ្នកដំណើរ​ រាយការណ៍​ប្រាប់សមត្ថកិច្ច​ ចុះមកកន្លែងកើតហេតុ​ទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សពជនរងគ្រោះខាងលើ​មានឈ្មោះ លីត ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរ​កម្មករឡឥដ្ឋ រស់នៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រភពព័ត៌មានពីក្រុមគ្រួសារបានប្រាប់អោយដឹងថា​ (សង្ស័យមិត្តភ័ក្តជាអ្នកសម្លាប់) តែយ៉ាងណាមិញ ចំពោះមូលហេតុច្បាស់លាស់យ៉ាងណា​ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ប្រាប់ក្រុមអ្នកសារព៍ត៌មានយើង​បាននៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងចុះត្រួតពិនិត្យ និងធ្វើកោសល្យ​វិច្ឆ័យ នៅកន្លែងកើតហេតុ ៕

សូមរងចាំព័ត៌មានបន្ថែម​ ក្រោយពេលទទួលបានពីសមត្ថកិច្ច ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!