ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរជំរុញឲ្យប្រជា​ពលរដ្ឋក្នុងសហគមន៍ប្រឡាយស្ទឹងមានជ័យ ក្នុងដំណាក់កាលទី១ ឲ្យសង់លំនៅឋានលើដីឡូត៍របស់ខ្លួន ដែលបានចែកជូន!

2 ខែ មុន 79 តូ សុផល

រាជធានីភ្នំពេញ​ ៖ អាជ្ញាធរជំរុញឲ្យប្រជា​ពលរដ្ឋ ក្នុងសហគមន៍ ប្រឡាយស្ទឹងមានជ័យ ក្នុងដំណាក់កាលទី១ ឲ្យសង់លំនៅឋានលើដីឡូត៍របស់ខ្លួនដែលបានចែកជូន នៅវេលាម៉ោង១៤៖០០នាទី ថ្ងៃ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃស្រុក ទី១២ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុចប្រឡាយស្ទឹងមានជ័យ ស្ថិតនៅក្នុងសហគមន៍ទាំង៨ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានី​ភ្នំពេញ និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ បាន​ចុះ​ពិនិត្យមើលការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ និងបាន​ជួយសម្របសម្រួល ផលប៉ះពាល់របង​ផ្ទះ ចំនួន៣គ្រួសារ ដើម្បីឲ្យគ្រឿងចក្រ បានដំណើរការទៅស្រួល។

ជាមួយគ្នានោះដែរឯកឧត្តម និងលោក អភិបាលរងខណ្ឌ បានជំ រុញឲ្យប្រជាពលរដ្ឋ ដែលទទួលបានដី​ឡូ​ ក្នុងដំណាក់កាលទី១ រួចហើយ សូមបងប្អូនអញ្ជើញមកសង់លំនៅឋាន បញ្ហា​ទឹក ភ្លើង អាជ្ញាធរបានស្នើសុំ តបណ្តាញចូល ដើម្បីចែកចាយទៅតាមខ្នង​ផ្ទះ​ ។ តាមរបាយការណ៍របស់សហគមន៍ មកដល់ពេលនេះ ប្រជា​ពលរដ្ឋ ចំនួន២៤គ្រួសារហើយ ដែលបាន សាសង់លំនៅឋាននៅលើដីឡូត៍ ដែលបាន​ចាប់ឆ្នោតរួចហើយ។

ដំណាក់កាលទី២ ប្រជា​ពលរដ្ឋបានរើលំនៅឋានបណ្តើរៗ តែ ខ្វះកន្លែងស្នាក់នៅ ដូច្នេះហើយទើបឯកឧត្តម ជំរុញឲ្យប្រជាពលរដ្ឋ ដែលស្នាក់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ មករស់នៅលើដីឡូត៍ ដំណាក់កាលទី១ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!