ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត៖ ក​ងទ័​ពត្រូវស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ ​សាសនា ​ព្រះម​ហាក្សត្រ​

1 ខែ មុន 248 តូ សុផល

កំពង់ធំ៖ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​អគ្គ​មេប​ញ្ជាការរ​ង​ នៃ​កងយោធពលខេមរភូមិន្ទ ​មេ​បញ្ជា​ការកង​ទ័ព​ជើង​គោក​ បាន​បន្ត​ប្រកាស​ដល់​កងទ័ព​ទាំង​អស់​ត្រូវស្មោះ​ត្រង់​ដាច់ខាត​ចំពោះជា​តិ ​សាសនា​ ព្រះមហា​ក្សត្រ​។

ថ្លែង​ក្នុង​ពិធី​ចូល​រួមគោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលីមរណៈ​នៅ​ខេត្តកំពង់​ធំ ​និង​សម្ពោធដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវ​សមិទ្ធផ​លនានា ​របស់ប​ញ្ជាកា​រដ្ឋាន ​តំបន់​ប្រតិបត្តិ​ការ​សឹករ​ងកំ​ពង់ធំ ​នៅ​ថ្ងៃទី ​១២ ​ខែ​ តុលា​ ឆ្នាំ ២០១៨ ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត ​បាន​ពាំនាំនូ​វកា​រផ្តាំផ្ញើសា​កសួ​រសុ​ខទុក្ខ ​និង​ក្តីនឹករ​លឹក​ដ៏ជ្រាលជ្រៅ​ពីសំណាក់ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​ សែន ​នាយករដ្ឋមន្រ្តី ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌឹត ​ប៊ុន ​រ៉ានី ​ហ៊ុន​ សែន ​ពីសំណា​ក់ថ្នាក់ដឹ​កនាំ​ក្រសួងកា​រពារជាតិ​ អគ្គប​ញ្ជាការ​ ជូន​ចំពោះ ​កង​កម្លាំង​ប្រដាប់​អាវុ​ធទាំងបី​ មន្រ្តីរាជការ ​លោក​គ្រូ ​អ្នក​គ្រូ ​យុវជន​ ព្រមទាំង​ប្រជាពល​រដ្ឋ​ដែលមានវ​ត្តមានទី​នេះ ក៏ដូ​ចជា​នៅទូទាំ​ងខេត្តកំពង់​ធំទាំ​ង​អស់​ ក្នុង​មនោសញ្ចេត​នាគោរព​ស្រលាញ់​យ៉ាងជ្រាល​ជ្រៅជា​ទីបំផុត​។

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជារាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីលទ្ធផលដ៏ត្រចះត្រចង់ នៃការបោះឆ្នោត សកលកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នោះ បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីធ្វើការកែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលជាសសៃឈាមសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងគោលដៅនៃសកលភាវូបនីយកម្មក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។

វិស័យនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌បាន នឹងកំពុងរក្សាបានស្ថិរភាពរឹងមាំ។ ជាក់ស្តែងក្នុងឆ្នំា ២០១៨ នេះ តាមការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ដូចជាអ្នកជំនាញសេដ្ឋកិច្ច កម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ជាប់ៗគ្នា ភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅត្រឹម ១១ ភាគរយ ហើយ GDP សម្រាប់ប្រជាជនកម្ពុជាក្នុងម្នាក់ទទួលបាន ១៥០០ ដុល្លារជាង។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាន់យកគោលយោបាយសន្តិសហវិជ្ជមាន និងអព្យាក្រិតក្នុងការទំនាក់ទំនងការទូតរបស់កម្ពុជា ជាមួយនិងបណ្តាប្រទេសលើពិភពលោក។
លោកបញ្ជាក់ថា ការធ្វើសមាហរណកម្មកម្ពុជាចូលក្នុងសហគមន៍ អន្តរជាតិក្នុងក្របខ័ណ្ឌជាសមាជិកនានា ទាំងនៅក្នុងតំបន់ និងលើសកលលោក ការបញ្ជូន កងរក្សាសន្តិភាព និងការងារមនុស្សធម៌ទៅតាមបណ្តាប្រទេសមួយចំនួន ក្នុងបេសកកម្មនៃអង្គការ សហប្រជាជាតិ ភាពជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលតូច-ធំ ក៏ដូចជាកិច្ចប្រជុំអន្តរជាតិធំៗជាច្រើន ជាពិសេសការអញ្ជើញចូលរួមប្រជុំ នៅអង្គការសហប្រជាជាតិលើកទី៧៣ ការជួបប្រជុំជាលក្ខណៈទ្វេរភាគី ជាមួយបណ្តាមេដឹកនាំ សំខាន់ៗនៅទូទាំងពិភពលោក របស់សម្តេចអគ្គមហាសេនាបតីតេជោ នាពេលថ្មីៗកន្លង មកនេះ ប្រការនេះពិតជាបានសរបញ្ជាក់ឲ្យឃើញពីកិត្យានុភាពជាតិ និងកិត្តិយសជាតិរបស់កម្ពុជា កាន់តែខ្ពង់ខ្ពស់ និងឧត្តុងឧត្តម។

បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ កំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមផែនការ កែទម្រងរបស់ខ្លួនជាបណ្តើរៗ ដោយផ្អែកលើច្បាប់ពីរ ជាមូលដ្ឋាន គឺច្បាប់កាតព្វកិច្ចយោធា និងច្បាប់សោធនិវត្តន៍។

ក្នុងនាមជាកងទ័ពលោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា៖
១- ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
២- ត្រូវសកម្មចូលរួមអនុវត្តឲ្យបានជោគជ័យ នូវគោលនយោបាយយុទ្ធសាស្រ្តចតុ- កោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី ៦ ។
៣- ត្រូវបង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវសារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពល ខេមរភូមិន្ទ ឲ្យបានខ្ចាប់ខ្ចួន។
៤- យើងទាំងអស់គ្នាត្រូវតែចងចាំ និងប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់តាមប្រសាសន៍ សម្តេចតេជោ គឺ” ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារឲ្យបានជាដាច់ខាត នូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលកម្ពុជាកំពុងតែមាននៅពេលនេះ និងមិនអនុញ្ញាតឲ្យជនណាម្នាក់មកបំផ្លាញសុខសន្តិភាព ស្ថិរភាព សមិទ្ធផលដែលកំពុងមាននេះជាដាច់ខាត ” ។
៥- ត្រូវបន្តបង្កើន កិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត សាមគ្គីភាព ភាពជាបងប្អូនជាភូមិផងរបងជាមួយ ជាមួយបណ្តាប្រទេសទាំងអស់នៅជុំវិញរបស់យើងនៅក្នុងការរួមគ្នា ថែរក្សាការពារ និងទប់ស្កាត់រាល់អំពើចោរកម្ម ឧក្រឹដ្ឋកម្មឆ្លងដែន និងរត់គេចពន្ធ គ្រប់ប្រភេទ សំដៅធ្វើយ៉ាងណាឲ្យព្រំដែនកម្ពុជា-ជាមួយបណ្តាប្រទេសជុំវិញ ប្រកបដោយព្រំដែន សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ។
៦- ត្រូវបង្កើនការយកចិត្តទុកដាក់ រៀនសូត្រ ស្វែងយល់ពីការអភិវឌ្ឍរីកចំរើន របស់ សង្គមជាតិ ពីឧបាយកលឃោសនា ញ៉ុះញុងបោកប្រាស់ ពីកល្បិចផ្សេងៗរបស់បក្សពួកប្រឆាំង និងពួកអគតិខាងក្រៅ ដោយឯករាជ្យម្ចាស់ការប្រឆាំងតបត និងប្រឆាំងដាច់ខាត ចំពោះឧបាយកលល្បិច និងស្មោះស្ម័គ្រ ការពារដាច់ខាតរាល់សមិទ្ធផលជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!