ព្រឹតិ្តការណ៍ថ្មីៗ

ហុយផ្សែងខ្មួលខ្មាញ់ពេញមេឃ ស្មានតែភ្លើងឆេះផ្ទះទៀតហើយ តាមពិតដុតទូហ្គេមសោះ

2 ខែ មុន 183 តូ សុផល

ភ្នំពេញ ៖ ប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរ ផ្អើលស្លន់ស្លោ ខ្លះត្រៀមធុង ខ្លះត្រៀមទុយោ មួយចំនួនប្រញ៉ប់ប្រញ៉ាល់រត់ទៅផ្ទះ គិតថាជញ្ជូឥវ៉ាន់រត់ទៀតហើយ បន្ទាប់ពីមើលពីចំងាយ មានផ្សែងហុយខ្មួលខ្មាញ់ ពេញអាកាស នឹកថាភ្លើងឆេះផ្ទះទៀតហើយ ទាល់តែចូលដល់គៀក ទើបអារម្មណ៍ធូរស្រាលបន្តិច ដោយភ្លើងឆេះហុយផ្សែងនះ មិនមែនឆេះផ្ទះពលរដ្ឋទេ តាមពិតបងៗប៉ូលីសព្រហ្មទណ្ឌកម្រឹតស្រាលក្រុងភ្នំពេញ គាត់ដុតកម្ទេចសំបក ទូហ្គេមចាស់ៗចោល នៅក្នុងដីវាលមួយកន្លែង ក្នុងភូមិបឹងឈូក សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ទាំងមិនបានជម្រាបមុនឲ្យដឹង ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា អ្នកណាទៅដឹងថា ប៉ូលីសដុតសំបក ទូហ្គេមចោល កាលបើផ្សែងហុយ ឃ្មួលពេញមេឃ ម្នាក់ៗនឹកថាភ្លើងឆេះផ្ទះទៀតហើយ ខំតែភ័យ នឹកមានអារម្មណ៍ថា រលាយអស់ហើយក្រោយថ្ងៃភ្ជុំបិណ្ឌនេះ តែធាតុពិត ទើបដឹងថា ប៉ូលីសក្រុងដុតសំបកទូហ្គេមទៅវិញ ។

តាមសមត្ថកិច្ច នៅកន្លែងដុតសំបកទូចាស់ៗ អត់ទាំងមានគ្រឿងក្នុងផង បានឲ្យដឹងថា ទូហ្គេមចំនួន៥៦ទូ ក្រោយពីការិយាល័យព្រហ្មទណ្ឌកម្រឹតស្រាល ក្រុងភ្នំពេញ បង្ក្រាបចាប់បានកន្លងមក ហើយនៅរសៀលថ្ងៃនេះ ទើបសម្រេចដឹកយកមកដុតកម្ទេចចោលតែម្តងដោយក្នុងនោះបានប្រាប់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានដឹងហើយប៉ុន្តែសង្ស័យប្រជាពលរដ្ឋគាត់មិនបានដឹងព័ត៌មានទើបភ្ញាក់ផ្អើទៅ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!