ព្រឹតិ្តការណ៍ថ្មីៗ

២ថ្ងៃ សមត្ថកិច្ចខណ្ឌទួលគោក ឃាត់ជនសង្ស័យ ១០នាក់ លើ៧ករណីផ្សេងគ្នា

1 សប្តាហ៍ មុន 6340 តូ សុផល

ភ្នំពេញ៖ លទ្ធផលបង្ក្រាប រយះពេលពីរថ្ងៃ ចាប់ពីថ្ងទី១១ដល់ ថ្ងៃ១២ខែតុលាឆ្នាំ២០១៨ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអគ្គស្នងការរងនគបាលជាតិនឹងជាស្នងការនគបាលរាជធានីភ្នំពេញនឹងលោកស្នការរងទទួលផែនព្រហ្មទណ្ឌ អោយការិយាល័យជំនាញ នឹងអធិការដ្ឋានត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ ដែលជាបញ្ហាប្រឈម ដល់ប្រជាពលរដ្ឋ ពិសេសបទល្មើស លួច ឆក់ ប្លន់ ធ្វើយ៉ាងណា ខិតខំ ស្រាវជ្រាវ បង្ក្រាបអោយខាងតែបានបើសិនជាមានបទល្មើសកើតឡើង ។

ផ្អែកលើបទបញ្ជាខាងលើរយះពេលពីរថ្ងៃ អធិការដ្ឋានខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើសដែលកើតឡើងក្នុងមូលដ្ឋាន បានចំនួន៧ករណីមនុស្ស១០នាក់ស្រី០២។

ក្នុងនោះបទល្មើស ឆក់០៤ ករណី បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិ(ដាវកែឆ្នៃ)០១ករណី បទហឹង្សាដោយចេតនា(ទំនាស់ធាក់ជនរងគ្រោះ ស្ត្រីពោះធំ៤ខែ) ០១ករណី បទជួញដូរគ្រឿងញៀន០១ករណី។

មូលដ្ឋានកើតបទល្មើស មានសង្កាត់ផ្សារដេប៉ូ២ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់៣ សង្កាត់បឹងកក់២ នឹងសង្កាត់បឹងសាឡាង ។

ជនសង្ស័យទាំង១០នាក់អធិការដ្នានកំពុងកសាងសំណុំរឿងបញ្ជូនតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ