ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែន! លោកPMម្នាក់ បាញ់១០គ្រាប់របួសម្នាក់

1 ខែ មុន 271 តូ សុផល

ភ្នំពេញ ៖ ស្នូរសំឡេងផ្ទុះអាវុធប្រមាណ១០គ្រាប់ បណ្តាលឲ្យត្រូវរងរបួសមនុស្សម្នាក់ នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា នាំ២០១៨ នៅចំណុចផ្លូវបេតុងមុខផ្ទះលេខA៤ ក្រុមទី៤ ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ហើយខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបានបង្ក្រាបបានភ្លាមៗផងដែរ។

បើតាមមន្ត្រីនគរបាលបានឱ្យដឹងថាជនរងគ្រោះឈ្មោះលី រតនះ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរ ជាប្រជាការពារ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ បានរងរបួសត្រង់កំភួនជើងខាងស្តាំ បាក់ឆ្អឹងស្មងជើង។

ចំណែក ជនសង្ស័យឈ្មោះឡាយ អុីវឃីង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកងរាជអាវុធហត្ថលើផ្ទៃប្រទេស(ពាក់សក្ត័ ព្រិនបាលឯក) ស្នាក់នៅផ្ទះលេខ៤៣ផ្លូវលេខ១សង្កាត់ភ្នំពេញថ្មី។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រៅពីការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន អាវុធខ្លី១ដើមម៉ាកឡុក ពណ៍ខ្មៅ លេខAALU503ផលិតនៅប្រទេសអាមេរិច មានបង់១ មានគ្រាប់ចំនួន២គ្រាប់ និងរកឃើញសំបកគ្រាប់ចំនួន១០នៅកន្លែងកើតហេតុដែលបាញ់រួច។

បើតាមមន្ត្រីនគរបាលបញ្ជាក់ថា នៅមុនពេលកើតហេតុ នៅថ្ងៃ ខែ ឆ្នាំ ម៉ោងខាងលើជនរងគ្រោះបានស្លៀកពាក់ឯកសណ្ឋានប្រជាការពារ បានសហការណ៍ជាមួយកំលាំងសម្ថកិច្ច(នគរបាលខណ្ឌ)ប៉ុស្ត៍រដ្ធបាលទួលសង្កែទី២ ដែលដឹកនាំដោយលោកអនុសេនិយ៍ឯក កែវ ចន្ថា នាយប៉ុស្ត៍ទួលសង្កែទី២ ស្លៀកពាក់ឯកសណ្ឋានឈុត មានកំលាំងចំនួន១០នាក់ ម៉ូតូធំ២គ្រឿង និងម៉ូតូតូច៣គ្រឿង ធ្វើការល្បាត ដើម្បីទប់ស្កាត់បទល្មើសនិងរក្សាបាននៅភូមិឃុំមានសុវត្ថភាពក្នុងមូលដ្ធាន។ ក្នុងគ្រានោះបានឃើញ មនុស្សប្រុស៤នាក់ ជិះម៉ូតូ២គ្រឿង បានឈ្លោះ ហើយគ្នាសម្ថកិច្ចឃើញដូច្នេះក៏សុំឃាត់ត្រួតពិនិត្យ តែជនទាំងនោះពុំបានឲ្យសម្ថកិច្ចធ្វើការត្រួតពិនិត្យទេ ហើយខំព្យាយាមជិះម៉ូតូរត់ តែត្រូវកំលាំងយើងបានដេញតាមរហូតដល់ចំណុចកើតហេតុខាងលើ ក៏បានតាមទាន់រួចសុំធ្វើការត្រួតពិនិត្យ ពេលនោះក៏មានជនសង្ស័យម្នាក់ ស្លៀកពាក់អាវយឺតដៃខ្លីខោឃូវប៊ូយជើងខ្លី បានដកអាវុធខ្លីពីចង្កេះបាញ់រះមកលើសម្ថកិច្ចយើងចំនួន១០គ្រាប់ដែលបណ្តាលឲ្យត្រូវកំលាំងប្រជាការពារ យើងម្នាក់ចំជើងខាងស្តាំបាក់ឆ្អឹងស្មងជើង។ បច្ចុប្បន្នសំរាប់ព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រ ។
ចំពោះជនសង្ស័យត្រូវសម្ថកិច្ចយើងឃាត់ខ្លួនបានភ្លាមៗ ដើម្បីកសាងសំណុំរឿងអនុវត្តន៍តាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!