ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការនគរបាលខេត្តព្រៃវែង  ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាលនិងសង្គមជាតិទាំងមូល សូមប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

1 ខែ មុន 195 តូ សុផល

ព្រៃវែង ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង និងកម្លាំងនគរបាល

នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជានិច្ចកាលប្តូរផ្តាច់ការពាររាជរដ្ឋាភិបាលនិងសង្គមជាតិទាំងមូល សូមប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសជាឱឡារិកក្នុងពិធី សំណេះសំណាលជាមួយជនរួមជាតិខ្មែរដែលជានិស្សិត កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ នាទីក្រុងតូក្យូ ប្រទេសជប៉ុនកន្លងមក។

សេចក្តីប្រកាស”អំពីការមិនដោះដូរអធិបតេយ្យភាព និងសន្តិភាពនៃប្រទេសជាតិទាំងមូលជាជំនួយបរទេស”គឺជាការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនព្រមចុះញ៉មចំពោះមុខការគម្រាមកំហែង និងការដាក់គំនាបពីសំណាក់បរទេសមួយចំនួនតូចដែលតែងតែប្រើប្រាស់រូបភាពជំនួយដោយផ្សារភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនបំពានមកលើរដ្ឋអធិបតេយ្យនៃកម្ពុជាដោយអនុវត្តន៍ទៅតាមគំនិតរបស់ខ្លួន ក្នុងគោលដៅគាំទ្រក្រុមបំផ្លាញជាតិមួយក្តាប់តូច ដែលត្រូវបានច្បាប់អនុម័ត មិនអនុញ្ញាតឱ្យធ្វើនយោបាយ និងការធ្វើមិនដឹងមិនឮ អំពីលទ្ធផលនៃការបោះឆ្នោតជាតិ ដែលប្រជាពលរដ្ឋខ្មែរច្រើនលើសលប់បានចេញទៅសម្តែងឆន្ទៈបោះឆ្នោតគាំទ្រ ដើម្បីជ្រើរើសអ្នកដឹកនាំប្រទេសកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

តាងនាមកងកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តព្រៃវែង សូមធ្វើការប្តេជ្ញាចិត្តប្រឆាំងដាច់ខាតនូវរាល់ ឧបាយកល និងសកម្មភាពទាំងឡាយណារបស់បរទេសដែលប៉ុនប៉ងជ្រៀតជ្រែកិច្ចការផ្ទៃក្នុង និងបំពានអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសូមប្រកាសធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារឱ្យបានដាច់ខាតនូវសមិទ្ធផលដែលប្រសូត្រចេញពីការបោះឆ្នោត ការពារសុខសន្តិភាព និងការអភិវណ្ឍដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តន៍ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!