ព្រឹតិ្តការណ៍ថ្មីៗ

អន្ទឹតទើបសឹក រួមរ័ក្សជាមួយគូដណ្តឹងតក់ក្រហល់ខ្លាំងពេក គាំងបេះដូងស្លាប់

8 ខែ មុន 1463 តូ សុផល

កំពង់ធំ ៖ ​ អ​ន្ទឹ​តម្នាក់ដែលទើបនឹងសឹក ដើម្បីត្រៀមចូលរៀបការជាមួយគូដណ្តឹងនាពេលខាងមុខនោះ បាន​គាំងបេះដូង​ស្លាប់​ បន្ទាប់​ពី​រួមរ័ក​ជាមួយគូ​ដណ្តឹងនៅ​លើ​ផ្ទះ​​រួច។

ហេតុការណ៍​នេះបានកើតឡើង នៅភូមិ​ស្វាយស ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី៥និង១៥នាទីព្រឹកថ្ងៃទី១១ខែតុលា ឆ្នាំ២០១៨នេះ ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ ហ៊​ន ហ៊​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទើបតែ​សឹក រស់នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង ។

បើតាមការឲ្យដឹងពី​នារីឈ្មោះ (យ ស ខ) ត្រូវជា​គូ​ដណ្តឹង​របស់​សព បាន​និយាយថា កាលពី​ល្ងាច​ម្សិលមិញ ​នាង និង​គូ​ដណ្តឹង​ដែល​ជា​ជន​រង​គ្រោះ​ បាន​នាំ​គ្នា​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ឡើង​គេហដ្ឋាន​របស់​បងប្អូន ស្ថិត​នៅ​ក្នុងភូមិ​ចេក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ហើយ​ពេល​ចេញ​មក​វិញ ​ក៏​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​របស់​នាង ។

ដោយនៅ​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺខ្លួន និង​គូ​ដណ្តឹង​ក៏​បាន​រួម​ភេទ​ជា​មួយ​គ្នា​បាន​ម្តង រួចហើយក៏​ដេក​និយាយ​គ្នា​លេង​បាន​មួយសន្ទុះ ស្រាប់តែ​គូ​ដណ្តឹង​របស់​នាង​ប្រាប់​ខ្លួន​ថា «​សូម​អូន​ជួយ​ច្របាច់ និង​រឹត​ពោះ​ឲ្យ​បង​បន្តិច​មក​» ឮ​ដូច្នេះ​នាង​ក៏​ងើប​រឹត​ពោះ​ឲ្យ​បាន​បន្តិច បន្ទាប់​មក​ក៏​ឮ​សូរ​សំទ្បេង​ត្រក​ៗ ភ្នែក​ឡើង​បញ្ឈ នាង​ក៏​ស្រែកហៅ​ម្តាយ​នាង និង​បងស្រី​ឲ្យ​មក​ជួយ​ធ្វើ​ចលនា​បេះដូង​ឲ្យ និង​បាន​តាម​គ្រូពេទ្យ​មក​ជួយ​សង្គ្រោះ ​តែ​គួរ​សោកស្តាយ នៅ​ពេល​ដែល​គ្រូពេទ្យ ​មក​ដល់​ពិនិត្យ​រួច​ប្រាប់​ថា គូរ​ដណ្តឹង​របស់​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ក្រោយ​ពី​ទ​ទួល​បាន​ព័ត៌មាន​នេះភ្លាម កម្លាំងជំនាខេត្ត លោក​វេជ្ជបណ្ឌិត​មន្ទីរ​សុខាភិបាល​ខេត្ត ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​បច្ចេក​ទេ​ល​ស្រុក លោក​មេ​ភូមិ មេ​ប៉ុស្តិ៍ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​សព ពុំ​មាន​ស្លាកស្នាម​អ្វី​គួរកត់សម្គាល់ ទើបប្រគល់​សពជូន​ក្រុម​គ្រូ​សារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!