ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខេត្ត ក្រុងព្រះសីហនុ បន្តនាំគ្នាសំអាតជាថ្មីទៀត នូវគនរកំប្លោកដែលរសាត់អណ្តែតតាមទឹកសមុទ្រ

1 ខែ មុន 226 តូ សុផល

ខេត្តព្រះសីហន៖ នៅព្រឹកថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បន្តដឹកនាំមន្ត្រី​ និងប្រជាពលរដ្ឋ

ចុះប្រមូលគំនរកំប្លោក​ ជាថ្មីទៀត​ បន្ទាប់ពីយប់មិញនេះកំប្លោកនៅតែបន្តរសាត់មកទើនៅតាមឆ្នេរជាច្រើនកន្លែងក្នុងខេត្តព្រះសីហនុ​ ។

ឯកឧត្តម​ អភិបាលខេត្ត​ មានប្រសាសន៍ពន្យល់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានកំទេចកំប្លោក និងសំរាមឫសរុក្ខជាតិមួយចំនួនបានរសាត់អណ្តែតលើផ្ទៃសមុទ្រអណ្តែតមកទើលើឆ្នេរនានាក្នុងខេត្ត​ មានដូចជាឆ្នេរអូរឈើទាល ឆ្នេររាម និងនៅកោះរ៉ុងជាដើម។កកច្រើនជាងគេគឺនៅឆ្នេរអូរឈើទាលនិងឆ្នេរអូរត្រេះ។

ឯកឧត្តម​ បន្តថា បញ្ហានេះបានធ្វើអោយបាត់បង់សោភណ្ឌ័ភាពតំបន់ឆ្នេរ ចំពោះរដ្ឋបាលខេត្ត-ក្រុងព្រះសីហនុ កំពុងសំអាតជាបន្ទាន់ដោយមានការចូលរួមយ៉ាងសកម្មពីមន្រ្តី​ និងពលរដ្ឋសិស្សានុសិស្សផងដែរ​ ដើម្បីសំអាតឆ្នេរខ្សាច់អោយស្អាតឡើងវិញ។

ឯកឧត្តម​ អភិបាលខេត្តព្រះសីហនុ បានពន្យល់ថា កាកសំណល់ដែលអណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរខ្សាច់នេះ មិនមែនជាកាកសំណល់តាមផ្ទះនោះទេ គឺជាប្រភេទរុក្ខជាតិកំប្លោកនិងឫសរុក្ខជាតិផ្សេងៗមួយចំនួនទៀត ដែលឯកឧត្តមអភិបាលខេត្តសង្សយ័ថា កំប្លោកទាំងអស់នេះ មានប្រភពមកពីប្រទេសជិតខាងដែលទំនងជាហូរតាមទឹកព្រែកចូលសមុទ្រហើយរសាត់អណ្តែតមកដល់ឆ្នេរសមុទ្រខ្មែរយើង។

ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្តរំលេចអោយដឹងថា នឹងរកទិញគ្រឿងចក្រសំអាតសំរាមតាមឆ្នេរមួយគ្រឿងទុកសំរាប់សំអាតបរិស្ថានឆ្នេរ។

សូមបញ្ជាក់ថា​ ក្នុងរយៈបីបួនថ្ងៃនៃថ្ងៃបុណ្យភ្ជុំបិណ្ឌរហូតមកដល់ថ្ងៃនេះសង្គេតឃើញថាមានគំនរកំប្លោកយ៉ាងច្រើនសន្ធឹកមកកកនៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ។

សភាពបែបនេះប្រភពមួយចំនួនលើកឡើងថាមិនត្រឹមតែមាននៅក្រុងព្រះសីហនុ ប៉ុណ្ណោះទេ សូម្បីនៅកោះត្រល់ក៏សង្គេតឃើញមានសភាពស្រដៀងនេះដែរ។

ទោះជាបែបនេះក្តីហេតុការណ៍នេះមិនទាន់មានប្រភពផ្លូវការបញ្ជាក់ថាគំនរកំប្លោកនេះ មានប្រភពមកពីអោយពិតប្រាកដនៅឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ