ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញៀវទេសចរដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ នាឱកាសបុណភ្ជុំបិណ្ឌនេះ កើនឡើងជាងឆ្នាំមុនៗ

1 ឆ្នាំ មុន 73 តូ សុផល

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ (៨-១០ ខែតុលា ឆ្នាំ២០១៨) នេះមានចំនួន ១.២៦១.៦៩១ កើនឡើង ២០.៤២% ក្នុងនោះ៖
– ភ្ញៀវជាតិ ១.២១៣.៦៨៧ កើនឡើង ២០.២៩%
– ភ្ញៀវអន្តរជាតិ ៤៨.០០៤ កើនឡើង ២៣.៩៣ ។

ខេត្តគោលដៅទេសចរណ៍សំខាន់ៗទទួលបានចំនួនភ្ញៀវទេសចរដូចខាងក្រោម៖
– ខេត្តសៀមរាប ៖ ភ្ញៀវសរុបចំនួន ២៥២.៤២២ នាក់ កើនឡើង ៤៧.០៥% ក្នុងនោះ ភ្ញៀវជាតិចំនួនប្រមាណ ២៣០,០០០នាក់ កើនឡើង ៥៣.៣៣% ភ្ញៀវអន្តរជាតិចំនួន ២២.៤២២ នាក់ កើនឡើង ៣.៥៨%។
– រាជធានីភ្នំពេញ ៖ ភ្ញៀវសរុបចំនួន ១៦.៦៨១ នាក់ កើនឡើង ២២១.៦៥% ក្នុងនោះ ភ្ញៀវជាតិចំនួនប្រមាណ ៧.៣៤៩ នាក់ កើនឡើង ១៣៨.៣០% ភ្ញៀវអន្តរជាតិចំនួនប្រមាណ ៩.៣៣២ នាក់ កើនឡើង ៣៤៣.៩៦%។
– ខេត្តកំពត ៖ ភ្ញៀវសរុបចំនួន ១១៧.៦៣៣ នាក់ កើនឡើង ៥៨.៦២% ក្នុងនោះ ភ្ញៀវជាតិចំនួន ១១៥.១០៣ នាក់ កើនឡើង ៥៧.៧៧% ភ្ញៀវអន្តរជាតិចំនួន ២. ៥៣០ នាក់ កើនឡើង ១១០.៤៨%។ សម្រាប់រមណីយដ្ឋានបូកគោទទួលបានភ្ញៀវទេសចរ ៣៥.៨១៩ នាក់ ហើយរមណីយដ្ឋានទឹកឈូ ទទួលបានភ្ញៀវទេសចរ ៥៧.៥១៤ នាក់។
– ខេត្តកំពង់ធំ ៖ ភ្ញៀវសរុបចំនួន ៥៩.៣១២ នាក់ កើនឡើង ៣៥.៥៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ៥៩.១៧៤ នាក់ កើនឡើង ៣៥.៥៧% ភ្ញៀវអន្តរជាតិចំនួន ១៣៨ នាក់ កើនឡើង ៣៥.៥៦%។
– ខេត្តមណ្ឌលគិរី ៖ ភ្ញៀវសរុបចំនួន ១១.៣៤៦ នាក់ កើនឡើង ៣០.៤១% ក្នុងនោះ ភ្ញៀវជាតិចំនួន ១១.១១៤ នាក់ កើនឡើង ៣០.៩៨% ភ្ញៀវអន្តរជាតិចំនួន ២៣២ នាក់ កើនឡើង ៧.៩០%។
– ខេត្តរតនគិរី ៖ ភ្ញៀវសរុបចំនួន ១៨.៩២៨ នាក់ កើនឡើង ១៩.៨០% ក្នុងនោះ ភ្ញៀវជាតិចំនួន ១៨.៦៥២ នាក់ កើនឡើង ២០.១០% ភ្ញៀវអន្តរជាតិចំនួន ២៧៦ នាក់ កើនឡើង ១.៥០%។
– ខេត្តពោធិសាត់ ៖ ភ្ញៀវសរុបចំនួន ៥៦.៥២១ នាក់ កើនឡើង ៧៣.៩០% ក្នុងនោះ ភ្ញៀវជាតិចំនួន ៥៦.៤៩០ នាក់ កើនឡើង ៧៤.១០% ភ្ញៀវអន្តរជាតិចំនួន ៣១ នាក់ កើនឡើង ២៦២%។

ជាការគួរអោយកត់សំគាល់ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្តដដែល យើងក៏សង្កេតឃើញផងដែរថា ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានការរីកចំរើនកាន់តែប្រសើរ ដោយក្នុងនោះ៖
– អាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ។
– បញ្ហាបរិស្ថានអនាម័យ ល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍បានចាត់តាំងក្រុមការងារចុះអប់រំផ្ទាល់ដល់រមណីយដ្ឋាន បើទោះបីជាការទុកដាក់សំរាមនៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់បន្ថែម
– បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និតជាមួយកំលាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ