ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌឫស្សីកែវ​ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ពីបទប្រើដាវគម្រាមយកម៉ូតូ

1 ឆ្នាំ មុន 119 តូ សុផល

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ​ លួចមានស្ថានទម្ងន់ទោស(ប្រើដាវគម្រាមសម្លាប់​យកម៉ូតូស្កុបពីមួយគ្រឿង)​ កាលពីនៅថ្ងៃទី២៤​ ​ខែកញ្ញា​ឆ្នាំ២០១៨​ វេលាម៉ោង២នឹង៣០នាទីអាធ្រាត្រ​ នៅចំណុចផ្លូវលំក្រុមទី១០​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​។ 

ជនរងគ្រោះឈ្មោះ​ សុខ សំបូរ​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ស្នាក់នៅផ្ទះលេខ៤៦​ ផ្លូវ១០៧​ សង្កាត់អូរឫស្សីទី១​ មុខរបរធ្វើការក្រុមហ៊ុនលក់គ្រឿជ័រ។

នៅពេលកើតហេតុសម្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះជេម សីហាក់​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ និងដកហូតសម្ភារៈរួមមានៈ​ ម៉ូតូរបស់ជនរងគ្រោះម៉ាកស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1GT-6235​ លេខម៉ាសុីន​ ០១៣៣០២៨ បានត្រូវប្រគល់ជូនជនរងគ្រោះបណ្តោះអាសន្ន​ ម៉ូតូជនសង្ស័យម៉ាកស៊ុយសុីគីនិចពណ៌ស​លាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ1GY-1802 ដាវកែច្នៃ២ដើម​។ 

លុះដល់ថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០១៨​ វេលាម៉ោង២៣នឹង​៣០នាទី​ សមត្ថកិច្ចខណ្ឌសហការជាកម្លាំងប៉ុស្តិ៍បានស្រាវជ្រាវឃាត់ម្នាក់ទៀតឈ្មោះស៊ូ​ ភា ភេទប្រុស អាយុុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ៥ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១(មានសារធាតុញៀន) ឃាត់នៅចំណុចផ្លូវជាតិលេខ៥​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែទី១។

សម្ភារៈដកហូតមានៈម៉ូតូមួយគ្រឿងម៉ាកC១២៥​ ពណ៌ខ្មៅ  ពាក់ស្លាកលេខពាកស្លាកលេខកណ្តាល 1J 3107។  

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ