ព្រឹតិ្តការណ៍ថ្មីៗ

ហួសចិត្ត! ទីតាំងជញ្ជីងថ្លឹងរថយន្តមានស្ទេីរគ្រប់ផ្លូវ តែបែរជាបណ្តែតបណ្តោយអោយមានការដឹកលេីសចំណុះបណ្តាលអោយបាក់ស្ពាន

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តកណ្តាល៖ វាជារឿងហួសចិត្ត ដែលតាមកំណាត់ផ្លូវនានាមានទីតាំងថ្លឹងរថយន្ត ប៉ុន្តែប្រហែលជាប្រភេទជញ្ជីងថ្លឹងត្រីនៅតាមផ្សារដែលអាចលួចស៊ីភ្នែកជញ្ជីងបាន ទេីបបណ្តាលអោយមានករណីរថយន្តដឹកលេីសចំណុះបណ្តាលអោយបាក់ស្ពានកីេតហេតុវេលាម៉ោង 8:40 នាទីថ្ងៃទី 30.05 .2016 នៅតាមបណ្តោយផ្លូវជាតិលេខ2 ចំណុចស្ពានព្រែកស្លែង(ធម្មជាតិ) ស្ថិតក្នុងភូមិ-ឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ហេីយអ្វីដែលគួរអោយអស់សំណេីចនោះគឺរថយន្តបង្កបែរជាមិនស្គាល់ម៉ាកហេីយបេីកគេចបាត់។

ខណៈនេះស្ថានភាពស្ពាន ខូចខាតស្ពានប្រហែល80% ចំពោះរថយន្តតូចអាចបីេកបរឆ្លងកាត់បាន ចំណែករថយន្តធំមិនអាចឆ្លងកាត់បានទេ។
បច្ចុប្បន្ន : កំលាំង អាវុធហត្ថស្រុកកំលាំងចុះសំរួលចរាចរនៅកន្លែងកេីតតហេតុ។

ពលរដ្ឋស្នេីរអោយអជ្ញាធរពាក់ព័ន្ធមេត្តាពិនិត្យឡេីងវិញលេីមន្ត្រីក្រោមឱវ៉ាទរបស់ខ្លួន ជុំវិញបញ្ហាការបណ្តែតបណ្តោយ គិតតែរឿងលាភសក្ការៈ មិនគិតប្រយោជន៍សាធារណៈបែបនេះ។

image image image

11872305_10153513108267508_7760316066293043812_o

 

 

ព័ត៌មានពាក់ព័ន្ធ