ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌមានជ័យ​ ចាត់វិធានការក្ដៅ​ៗ​ ឲ្យកម្លាំង​គណៈបញ្ជាការឯកភាព​ ចុះបង្ក្រាបទីតាំងបាញ់ត្រីខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី​១០នាក់ ដកហូត​ទូហ្គេម ២គ្រឿង នៅចាក់អង្រែលើ​

1 ខែ មុន 259 តូ សុផល

រាជធានីភ្នំពេញ​ ៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ​ ទី០៨ ខែតុលា​ ឆ្នាំ២០១៨នេះ

កម្លាំងចម្រុះ​គណៈបញ្ជាការឯកភាព​ខណ្ឌមានជ័យ​ បានចុះបង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែង នៅច្រក​ដឿងហែម ផ្ទះលេខ៥៥៨ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ក្នុងការចុះបង្ក្រាបនេះ​គឺដោយមានការ​បញ្ជាផ្ទាល់ពី​លោក​ ពេជ្រ​ កែវមុនី​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ​ បានឯកភាពអោយលោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ដាក់ផែនការចុះបង្ក្រាបទីតាំងខាងលើនេះ​ ដោយសហការជាមួយកម្លាំងសាលាសង្កាត់ចាក់អង្រែលើ​ ដឹកនាំដោយលោក​ កែវ​ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និងកម្លាំងនគរបាលប៉ុស្តិ៍​ និងកម្លាំងប្រជាការពារខណ្ឌមានជ័យ ។

វត្ថុតាងចាប់យកនិងដកហូតរួមមាន ៖ ទូហ្គេមបាញ់ត្រី​ចំនួន​ ២គ្រឿង ,កៅអីចំនួន​ ៨, កង្ហារចំនួន ១ និងម៉ូតូចំនួន ១គ្រឿង ព្រមទាំង​សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន ចំនួន​ ១០នាក់ ក្នុងនោះមានឈ្មោះដូចខាងក្រោម ៖

០១.ឈ្មោះ ស៊ុន ចាន់លក្ខិណា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅម្ដុំច្បារអំពៅ ខណ្ឌច្បារអំពៅ​។
០២.ឈ្មោះ គង់ រតនា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

០៣.ឈ្មោះ ឈួន ណារិន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រែកតាគង់២​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​។

០៤.ឈ្មោះ សុខ ចាន់ផលលាត់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​។

០៥.ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស​ អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​។

០៦.ឈ្មោះ សែ​ ហៀង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រែកតាគង់១​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​។

០៧.ឈ្មោះ សួង រតនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ។

០៨.ឈ្មោះ សាន ផានិត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។

០៩.ឈ្មោះ​ យឿន​ ភារម្យ​ ភេទប្រុស​ អាយុ ២៩ឆ្នាំ រស់នៅម្ដុំស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ។

១០.ឈ្មោះ សៅ រិទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​។

បច្ចុប្បន្នក្រោយពេលចុះបង្ក្រាប ចំពោះសម្ភារៈដែលចាប់ដកហូតរួមទាំងទូហ្គេមបាញ់ត្រី​ ២គ្រឿងនោះ ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌមានជ័យ រងចាំធ្វើការ​កម្ទេចចោលពេលក្រោយ ។ ចំណែកឯមនុស្សប្រុសស្រីទាំង១០នាក់ និងម៉ូតូ បានប្រគល់អោយសមត្ដកិច្ចប៉ុស្ត៍រដ្ឋបាលចាក់អង្រែលើ ធ្វើកិច្ចសន្យាអប់រំណែនាំ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ