ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ​ រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា កសាងអាគារមន្ទីរគណបក្សខណ្ឌមានជ័យ

1 ខែ មុន 156 តូ សុផល

រាជធានី​ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខណ្ឌមានជ័យ

បានរៀបចំពិធីក្រុងពាលីសុំជោគជ័យសេរីសួស្តី និងបញ្ចុះបឋមសិលា កសាងអាគារមន្ទីរគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ ដែលមានតម្លៃក្នុងការសាងសង់ចំនួនជាង៤០ម៉ឺនដុល្លារ ។

ពិធីខាលើនេះ មានការចូលរួមពីលោក ពេជ្រ កែវមុនី​ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ និងភរិយា​លោកស្រី ចន គន្ធា និងលោកឡុង​ ង៉ែត​ អនុប្រធាន​គណបក្សខណ្ឌ លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២​ និងលោក​ មា​ សុភាព​ អភិបាលរងខណ្ឌមានជ័យ រួមនឹងសមាជិកក្រុមគណៈកម្មាធិការបក្សខណ្ឌមានជ័យ ប្រធាន​គណបក្សសង្កាត់ជាច្រើនរូបទៀត ។

នៅក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី​ អភិបាលខណ្ឌមានជ័យ បានលើកឡើងថា អាគារមន្ទីរបក្សខណ្ឌមានជ័យ សាងសង់ និងស្ថាបនាឡើង ដើម្បីសម្រួលការងារ ដល់សមាជិកបក្ស​ និងប្រជាជន រស់នៅតាមមូលដ្ឋាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោកអភិបាលខណ្ឌមានជ័យរូបនេះ​ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទេសមានសុខសន្តិភាព និងរស់នៅប្រកបដោយភាបសំបូរសប្បាយ និងរីកចម្រើនជាបន្តបន្ទាប់ ។

ជាចុងក្រោយ លោក ពេជ្រ កែវមុនី​ ក៏បានជូនពរដល់បងប្អូនសមាជិកគណៈកម្មាធិការបក្សខណ្ឌមានជ័យ និងប្រជាពលរដ្ឋទាំងអស់ សូមឲ្យជួបតែសេចក្តីសុខ និងមានសុវត្ថិភាពរលើការធ្វើដំណើរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ជៀសវាង​គ្រោះថ្នាក់ចរាចរណ៍​កើតឡើង​ជា​យថាហេតុ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ