ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញសពបុរសម្នាក់អណ្តែកក្នុងលូនៅឃុំជ្រោយស្តៅ

9 ខែ មុន 167 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង៦និង១៥នាទី ល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកក្នុងលូស្ថិតនៅភូមិនិគមកណ្តាល ឃុំ ជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ សឿន ឡី ភឹទប្រុស អាយុ៣១ឆ្នាំ នៅភូមិកើតហេតុបានបាត់ដំណឹងចំនួន៣ថ្ងៃកន្លងមកហើយមិនដឹងទៅណាទើបតែល្ងាចទទួលបានដំណឹងថាមានបុរសម្នាក់លង់ទឹកស្លាប់សង្ស័យ។

ប្រភពបានបន្តថា៖បន្ទាប់ពីរកឃើញជនរងគ្រោះប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាចុះរាវឃើញម៉ូតូជនរងគ្រោះដូច្នេះសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជិះម៉ូតូធ្លាក់លូក្នុងស្ថានភាពស្រវឹង។

បច្ចុប្បន្នសពរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច៕ដោយសុខ

កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!