ព្រឹតិ្តការណ៍ថ្មីៗ

នឹកពេក ព្រោះប្ដីមិនឲ្យជួបកូន ស្រ្តីម្នាក់សម្រេចចិត្តចងក បញ្ចប់ជីវិត ទុកឲ្យកូនៗ២នាក់ នៅកំព្រា

8 ខែ មុន 500 តូ សុផល

រាជធានី​ភ្នំពេញ ៖ ស្ត្រីដែលជាម្ដាយម្នាក់ ដោយសារតែនឹកកូនៗទាំងពីរនាក់ ហើយចង់ជួបកូនរបស់ខ្លួន តែប្តីចិត្តដាច់មិនឱ្យជួប បានធ្វើឲ្យនាងសម្រេចចិត្ត ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន នៅជាប់នឹងចំរឹងបង្អួច ត្រូវបានប្រជាពលរដ្ឋ ងាកទៅឃើញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៥០នាទីត្រូវនឹងថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះល្វែងលេខC25 ផ្លូវលេខ៩ ក្នុងបុរីសុខសាន្ត ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ។

យោងទៅតាមប្រភពព័ត៌មានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថាស្ត្រីម្នាក់ចងកសម្លាប់ខ្លួននាងមានឈ្មោះថា ស្រី នាងអាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅផ្ទះល្វែងកើតហេតុខាងលើ ផ្លូវលេខ៩ ក្នុងបុរីសុខសាន្ត សង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ ហើយចំពោះមូលហេតុនោះគឺ នាងបានសុំប្តីទៅមើលកូនទាំងពីរនាក់​ ដែលប្តីនាងមិនឲ្យជួប ទើបនាងសម្រេចចិត្តគិតខ្លី ធ្វើអត្តឃាត ចងកសម្លាប់ខ្លួនបែបនេះ ។ តែយ៉ាងណាមិញចំពោះ​ការសម្រេចចិត្តសម្លាប់ខ្លួននេះ​ យើងមិនទាន់អាចសុំការបំភ្លឺពីបុរសដែលជាប្ដីរបស់នាងបាននៅឡើយទេ​ ពាក់ព័ន្ធ​នឹងដំណើររឿងនេះ។

បច្ចុប្បន្នក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យ ទៅលើសាកសពស្ត្រីដែលចងកធ្វើអត្តឃាត សម្លាប់ខ្លួនលើ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ​ ធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!