ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗជិតភ្ជុំធំ ក្រុមចោរឆ្លៀតឱកាស ចេញប្លន់ យកម៉ូតូ Suzuki Let’s នៅមុខផ្សារស្ទឹងមានជ័យចាស់​ តែមិនបានសម្រេច

11 ខែ មុន 184 តូ សុផល

រាជធានី​ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៧-៨នាក់ជិះម៉ូត៤គ្រឿងបានធ្វើសកម្មភាពជិះដេញវាយប្លន់យកម៉ូតូ Suzuki Let’s មួយគ្រឿងពីយុវជន៣នាក់ តែមិនបានសម្រេច ដោយសារប្រជារពលរដ្ឋរួមដំណើរនៅតាមផ្លូវច្រើនពេក រួចនាំគ្នាជិះម៉ូតូគេចបាត់ស្រមោលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមដំណើរនៅតាមដងផ្លូវនិងសមត្ថកិច្ចមូលដ្ឋានបានចុះមក។

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃសៅរ៍​ ទី៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារ ស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើត រូបគេមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1GZ-0955 ធ្វើដំណើរពីលិចទៅកើត ខណៈពេលមកទិញខោអាវរួចបំរុងទៅប្ដូប្រេងម៉ាស៊ីនអោយហើយព្រោះស្អែកព្រឹកនិងចេញទៅស្រុកកំណើត នៅខេត្តតាកែវ ដើម្បីទៅភ្ជុំបិណ្ឌ​ ខណៈ​មកដល់​ចំនុចកើតហេតុខាងលើស្រាប់តែលេចជនសង្ស័យមានគ្នា៧ទៅ៨នាក់ ជិះម៉ូតូ៤គ្រឿង មកពីក្រោយជិះគៀបកៀ បណ្ដាលឲ្យដួល រួចចុះវាយប្រតាយប្រតប់គ្នា បំរុងយកម៉ូតូតែដោយសារប្រជាពលរដ្ឋឃើញបានមកសួរនាំ ស្រាប់តែជនសង្ស័យទាំងនោះបានដកសោរម៉ូតូជនរងគ្រោះរួចជិះគេចខ្លួនបាត់តែម្ដង។

គួរឲ្យសោកស្ដាយពេលជនសង្ស័យទាំងនោះជិះគេចខ្លួនបាត់ទៅហើយ ទើបឃើញសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុហើយបានត្រឹមតែធ្វើការសួរប៉ុណ្ណោះ តែជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេ ដោយសារម៉ូតូមិនបាត់បង់រួចក៏ហៅកង់បីដាក់ម៉ូតូទៅផ្ទះជួលនៅម្ដុំកាណាសុធីបាត់ទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ