ព្រឹតិ្តការណ៍ថ្មីៗ

ភិន​ សុដាលីស​ ជាមួយឪពុក​ ធ្វើរឿងមួយ​ឲ្យ​ កូនស្រីបណ្តូលចិត្ត​ ប្រៀបដូចព្រះនាងតូច

1 ខែ មុន 318 តូ សុផល

ភ្នំពេញ៖​ អ្នកម្តាយហាយសូ​ វ័យក្មេង​ អ្នកនាង​ ភិន​ សុដាលីស​ កាលពីយប់ថ្ងៃទី៦​ ខែតុលានេះ​

បានរៀបចំកម្មវិធីខួបកំណើតកូនស្រី​ គម្រប់២ឆ្នាំ​ ជាមួយឪពុក​ លោក​ អ៊ិន​ សុភិន​ និងគ្រួសារ​ ដោយមើលទៅគ្រួសារនាងស្រលាញ់កូននាងខ្លាំង​ មើលទៅ​ Katerina​ ប្រៀបដូចជាព្រះនាងតូច​ នៅក្នុងគ្រួសារទៅហើយ។

នេះជាលើកទីមួយហើយ​ ដែលអ្នកនាង​ ភិន​ សុដាលីស​ នាំកូនស្រីបណ្តូលចិត្ត​ ដើរលេងនៅក្រៅប្រទេសជាមួយ​ ស្របពេលកូនស្រីមានអាយុ២ឆ្នាំ​ល្មម​ ទើបនាង​ និងគ្រួសារសម្រេច​រៀបចំខួបកំណើតឲ្យនាងតូច​ ​Katerina​ នៅភោជនីយដ្ឋាន​ Legend Seafood Restaurant នៅអាមេរិក​តែម្តង។

បើតាមមើលរូបភាព​ នៅក្នុងកម្មវិធី​ គឺសប្បាយ​មិនចាញ់កម្មវិធីជប់លៀង​ កាលពីឆ្នាំមុនទេ​ ដោយនាងតូច​ Katerina​ បានទទួលការស្រលាញ់​ ថ្នាក់ថ្នមពីគ្រួសារប្រៀបដូចជាព្រះនាងតូច​ នៅក្នុងត្រកូល​ “ភិន”​ អីចឹង។ នៅក្នុងឆ្នាំនេះ​ នាងតូចក៏បានទទួលកាដូពិសេសនិងការជូនពរជ័យពី​ លោកតាលោកយាយ​ មិនខុសពីឆ្នាំមុនទេ។

ពោលគឺមុនពេលលោក​ អ៊ិន​ សុភិន​ នាំគ្រួសារទៅដើរកម្សាន្តនៅក្រៅប្រទេស​ លោក​ និង​ ភិន​ សុដាលីស​ បានយកថវិកាក្នុងមូលនិធិ​ របស់​ Katerina​ ទៅចែកអំណោយឲ្យក្មេងនៅខេត្តកំពង់ចាម​។ ហើយបន្តនាំនាងតូចទៅដើរលេងនៅក្រៅប្រទេសថែមទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ