ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ អភិបាល ខណ្ឌ​ពោធិ៍សែនជ័យដឹកនាំមន្ត្រីសាលាខ​ណ្ឌចូលរួមកាន់ បិណ្ឌ​វេនទី១៣នៅវត្តពូនភ្នំ

5 ខែ មុន 320 តូ សុផល

ភ្នំ​ពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៨

លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ និងលោកឪពុក អ្នកម្ដាយ, ភរិយា, លោក លោកស្រីអភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីជំនាញជុំវិញខណ្ឌ បានចូលរួមកាន់បិណ្ឌវេនទី ១៣ ដែល​បា​ននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងចង្ហាន់បិណ្ឌបាត្រ ទៅវេប្រគេនព្រះសង្ឃ រួមជាមួយពុទ្ធបរិស័ទ ដែលជាម្ចាស់វេនទី១៣ ដើម្បីឧទ្ទិសកុសលជូនដល់បុព្ធការីជន ដែលចែកឋានទៅកាន់លោកខាងមុខ នៅវត្តពូនភ្នំ ស្ថិតសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមទំនៀមទំលាប់ប្រពៃណីខ្មែរ ឱ្យតែដល់រដូវកាលបុណ្យទានម្តងៗ កូន ចៅ ទាំងអស់ ពិសេសអ្នកដែលចាកឆ្ងាយស្រុកទេស ទៅរស់នៅ ឬទៅបំពេញការងារនៅទីឆ្ងាយ មិន​ថាក្នុងស្រុក ឬក្រៅស្រុកណោះទេ តែងតែស្វះស្វែងវិលត្រឡប់មកស្រុកកំណើត ជួបជុំបងប្អូន សាច់ញាតិសណ្តានសម្តែងក្តីនឹករលឹក​ បង្កភាពសប្បាយរីករាយ និង​ចូលរួមធ្វើបុណ្យទានរួមគ្នា ដើម្បីឧទ្ទិសកុសលជូនដល់ជីដូនជីតា ញ្ញាតិការទាំង៧ សណ្តាន ដែលបាក់បែកចែកឋានទៅកាន់លោកខាងមុខ និងវិរៈយុទ្ធជ​ន​ យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ព្រម​ទាំងបងប្អូនជនរួមជា​តិ រាប់លាននាក់ ដែលបានលាចាកលោក ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដោយសារការកាប់សម្លាប់ និងស្លាប់ដោយភាពអត់ឃ្លាន សូមវិញ្ញាណក្ខ័ន្តអ្នកទាំងនោះ ឆាប់បានរួចរំដោះទុក្ខទោស កម្មពារ​វេរា​ ទាំ​ងឡាយ ទាំងពួង និងឆាប់បានវិលទៅចាប់ជាតិជាថ្មី ក្នុងទីឋានដ៏គាប់ប្រសើរ​ កុំបីឃ្លៀង​ឃ្លាតឡើយ។

​ជាមួយនេះ សូមឱ្យកុសលផលបុណ្យមួយចំណែក ដែលកើតមានពីចិត្តសទ្ធាជ្រះថ្លា ក្នុ​ងឱកាសបុណ្យកាន់បិណ្ឌនាថ្ងៃនេះ បានមកដល់ មាតា បីតា ដែលកំពុង​មានព្រះជន្មសព្វថ្ងៃ សូមឱ្យអ្នកមានគុណទាំងទ្វេរ​ ទទួល​បានសេចក្តីសុខ សេចក្តីចំរើន មានអាយុយឺនយូរ រស់នៅមើលថែទាំ និងជាម្លប់កូនចៅ ,ចៅទួត តរៀងទៅ ។

ទេយ្យទាន ទេយ្យវត្ថុ ដែលលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នាំយកទៅប្រគេនព្រះសង្ឃ វត្តពូនភ្នំ ក្នុងថ្ងៃកាន់បិណ្ឌ វេនទី១៣ នេះ មានអង្ករ១៦បាវ, ទឹកផ្លែឈើនិងទឹកក្រូច ១៨កេស, ទឹកសុទ្ធ១៤កេស ,ទឹកស៊ីអ៊ីវនិងទឹកត្រី១៨យួ, ស្លាដក់២២, ត្រីខ ,មី ,ស្កសរ ,តែកញ្ចប់ធំ និងបច្ច័យចំនួន ៣៣លាន ៣សែន ៣ម៉ឺន ៣ពាន់ ៣រយរៀលផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!