ព្រឹតិ្តការណ៍ថ្មីៗ

​លោ​ក ​វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានរៀបចំពិធី​ប្រជុំ ដើម្បីពង្រឹងសន្តិសុខក្នុងមូលដ្ឋាននារដូវបុណ្យភ្ជុំបិណ្ឌ

9 ខែ មុន 137 តូ សុផល

ភ្នំពេញ ៖ នៅសៀលថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព​.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានរៀបចំពិធីប្រជុំ ដើម្បីពង្រឹងសន្តិសុខក្នុងមូលដ្ឋាននារដូវបុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។

តាមទំនៀមទំលាប់ប្រពៃណីខ្មែរ ឱ្យតែដល់រដូវកាលបុណ្យទានម្តងៗ កូន ចៅ ទាំងអស់ ពិសេសអ្នកដែលចាកឆ្ងាយស្រុកទេស ទៅរស់នៅ ឬទៅបំពេញការងារនៅទីឆ្ងាយ មិន​ថាក្នុងស្រុក ឬក្រៅស្រុកណោះទេ តែងតែស្វះស្វែងវិលត្រឡប់មកស្រុកកំណើត ជួបជុំបងប្អូន សាច់ញាតិសណ្តានសម្តែងក្តីនឹករលឹក​ បង្កភាពសប្បាយរីករាយ និង​ចូលរួមធ្វើបុណ្យទានរួមគ្នា ដើម្បីឧទ្ទិសកុសលជូនដល់ជីដូនជីតា ញ្ញាតិការទាំង៧ សណ្តាន ដែលបាក់បែកចែកឋានទៅកាន់លោកខាងមុខ និងវិរៈយុទ្ធជ​ន​ យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ព្រម​ទាំងបងប្អូនជនរួមជា​តិ រាប់លាននាក់ ដែលបានលាចាកលោក ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដោយសារការកាប់សម្លាប់ និងស្លាប់ដោយភាពអត់ឃ្លាន សូមវិញ្ញាណក្ខ័ន្តអ្នកទាំងនោះ ឆាប់បានរួចរំដោះទុក្ខទោស កម្មពារ​វេរា​ ទាំ​ងឡាយ ទាំងពួង និងឆាប់បានវិលទៅចាប់ជាតិជាថ្មី ក្នុងទីឋានដ៏គាប់ប្រសើរ​ កុំបីឃ្លៀង​ឃ្លាតឡើយ។

ក្នុងនោះលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ក៏បានចែកជូននូវថវិកាមួយចំនួនដល់លោក លោកស្រីមេភូមិមេរង និងជំនួយការភូមិទាំង១៤ ភូមិផងដែរ។

សូមបញ្ជាក់ផងដែរ ក្នុងមួយភូមិទទួលបានថវិកាចំនួន៦០០០០ រៀល ក្រុមប្រឹក្សាសង្កាត់ម្នាក់ថវិកាចំនួន១០០០០០រៀល និងស្រាបៀរមួយកេស, ប្រជាការពារសង្កាត់ម្នាក់៥០០០០រៀល និងស្រាចំនួនមួយកេស, ជំនួយការសង្កាត់ម្នាក់ ៥០០០០ រៀលនិងស្រាបៀរមួយកេសផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!