ព្រឹតិ្តការណ៍ថ្មីៗ

លោក ញ៉ាត សាម៉េត និងភរិយា រួមជាមួយមន្ត្រីសាលាសង្កាត់គោកឃ្លាង បានអញ្ជើញចូលរួម កាន់វេនបិណ្ឌទី១២ នៅវត្តសុវណ្ណមុន្នីសាគរ ហៅវត្តសំរោងអណ្តែត

9 ខែ មុន 214 តូ សុផល

ភ្នំពេញញ៖ នៅព្រឹកថ្ងៃសៅរ៍ ១២ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ។

លោក ញ៉ាត សាម៉េត និងភរិយា រួមជាមួយឯកឧត្តម សាផុន វឌ្ឍនៈ ប្រធានក្រុមការងារចុះជួយសង្កាត់គោកឃ្លាងនិងសហការីនិងមន្ត្រីសាលាសង្កាត់គោកឃ្លាង បានអញ្ជើញចូលរួម កាន់វេនបិណ្ឌទី១២ នៅវត្តសំរោងអណ្តែត ស្ថិតនៅ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ដើម្បីឧទ្ទិសកុសលជូនដល់បុព្ធការីជន ដែលចែកឋានទៅកាន់លោកខាងមុខ។

តាមទំនាមទំលាប់ប្រពៃណីខ្មែរ ឱ្យតែដល់រដូវកាលបុណ្យទានម្តងៗ កូន ចៅ ទាំងអស់ ពិសេសអ្នកដែលចាកឆ្ងាយស្រុកទេស ទៅរស់នៅ ឬទៅបំពេញការងារនៅទីឆ្ងាយ មិនថាក្នុងស្រុក ឬក្រៅស្រុកណោះទេ តែងតែស្វះស្វែងវិលត្រឡប់មកស្រុកកំណើត ជួបជុំបងប្អូន សាច់ញាតិសណ្តានសម្តែងក្តីនឹករលឹក បង្កភាពសប្បាយរីករាយ និង ចូលរួមធ្វើបុណ្យទានរួមគ្នា ដើម្បីឧទ្ទិសកុសលជូនដល់ជីដូនជីតា ញ្ញាតិការទាំង៧ សណ្តាន ដែលបាក់បែកចែកឋានទៅកាន់លោកខាងមុខ និងវិរៈយុទ្ធចន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ព្រទាំងបងប្អូនជនរួមជាតិ រាប់លាននាក់ ដែលបានលាចាកលោក ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដោយសារការកាប់សម្លាប់ និងស្លាប់ដោយភាពអត់ឃ្លាន សូមវិញ្ញាណក្ខ័ន្តអ្នកទាំងនោះ ឆាប់បានរួចរំដោះទុក្ខទោស កម្មពាវេរា តាំងឡាយ ទាំងពួង និងឆាប់បានវិលទៅចាប់ជាតិជាថ្មី ក្នុងទីឋានដ៏គាប់ប្រសើ កុំបីឃ្លាងឃ្លាតឡើយ ។ ជាមួយនេះ សូមឱ្យកុសលផលបុណ្យមួយចំណែក ដែលកើតមានពីចិត្តសទ្ធាជ្រះថ្លា ក្នុងឱកាសបុណ្យកាន់បិណ្ឌនាថ្ងៃនេះ បានមកដល់ មាតា បីតា ដែលកំពុកមានព្រះជន្មសព្វថ្ងៃ សូមឱ្យអ្នកមានគុណទាំងទ្វេ ទទួលបានសេចក្តីសុខ សេចក្តីចំរើន មានអាយុយឺនយូរ រស់នៅមើលថែទាំ និងជាម្លប់កូនចៅ ,ចៅទួត តរៀងទៅ ។

លោក ញ៉ាត សាម៉េត និងភរិយា រួមជាមួយឯកឧត្តម សាផុន វឌ្ឍនៈ ប្រធានក្រុមការងារចុះជួយសង្កាត់គោកឃ្លាងនិងសហការីនិងមន្ត្រីសាលាសង្កាត់គោកឃ្លាង ក៍បានវេរចង្ហាន់ និងនាំយកគ្រឿងឧបភោគ បរិភោគជាច្រើនមានដូចជា ១ អង្ករ ចំនួន៣ បាវ (១៥០ គីឡូក្រាម)
២ មីម៉ាម៉ានិងមីយើង ចំនួន១១កេស
៣ ទឹកក្រូចនិងទឹកផ្លែឈើ ចំនួន ១០កេស
៤ ទឹកសុទ្ធVital ចំនួន១១កេស
៥ ទឹកដោះគោ ចំនួន១កេស(២៤កំប៉ុង)
៦ ទឹកត្រីនិងទឹកសុីអុីវ ចំនួន១០យូ(៦០ដប)
៧ ត្រីខកំប៉ុង ចំនួន០៣យូ(៣០កំប៉ុង)
៨ ចង្ហាន់ ចំនួន០២ ស្រាក់
៩ ស្លាដក ចំនួន ០២
១០ ផ្លែឈើស្រស់ ចំនួន០២ កន្ត្រ
១១ ផ្កាឈូក ចំនួន០២ កន្ត្រក
១២ ភេសជ្ជះ ចំនួន០២កន្ត្រក។ និងបច័្ចយសរុបចំនួន៣៤២៥០០០រៀផងដែ។
លោកបានបញ្ជាក់ថា៖ «បុណ្យ» ជាភាសាបាលីគឺ «បុញ្ញ» ប្រែថា៖ ជាទឹកចិត្តដ៏បរិសុទ្ធស្អាត សុខស្ងប់ដោយបីតិសោមនស្ស មិនក្តៅក្រហាយ មិនច្រណែន មិនប្រមាថ មិនរវើរវាយចិត្ត។ ការធ្វើបុណ្យកុសលទោះធំក្តីតូចក្តី ប្រកបដោយមានចិត្តសប្បាយរីករាយជ្រះថ្លា នោះអ្នកក៏គង់ទទួលបានអានិសង្សច្រើនក្រាស់ក្រៃដែរ និងសូមអនុមោទនា ទាំងអស់គ្នា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!