ព្រឹតិ្តការណ៍ថ្មីៗ

បែកគ្នារាប់ឆ្នាំ​! ម្នាក់ជាអ្នកដើររើសអេតចាយ​ និងម្នាក់ទៀតជាមេប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ តែចំនងមិត្តភាព​ និងការរាប់អាន​ដ៏គួរកោសសរសើរនេះ មិនសាបសូន្យទេ!

1 ឆ្នាំ មុន 1374 តូ សុផល

រាជធានីភ្នំពេញ ៖ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ សប្បាយចិត្តពេលបានជួបមិត្តភក្ភ្រ័ចាស់កាលនៅក្មេងៗ ហើយបានឧបត្ថម ជាអង្ករ និងថវិកាខ្លះជូនមិត្ត របស់លោក ដើម្បីជួយសម្រាល និងដោះទល់នូវជីវភាពបានមួយគ្រា ខណៈដែលជួបមិត្តរបស់លោក ដោយចៃដន្យ ខណៈដែលមិត្តរបស់លោកកំពុងដើរមករើស អេសចាយ នៅក្បែរប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ។

មិនត្រឹមតែប៉ុណ្ណោះលោកបានសរសេរ រៀបរាប់ពីទឹកចិត្តស្រលាញ់មិត្តភក្ភ្រ័ទាំងអស់ និងបានសុំទោស មិត្តៗរបស់លោកដែលមិនបានជួបគ្នា ព្រោះតែ រូបគាត់ជាប់រវល់បំពេញភារកិច្ច បំរើប្រជាពលរដ្ឋ ។

នេះបើយោងតាមការសរសេរខ្លឹមសារលើ គណនេយ្យ​ហ្វេសប៊ុក របស់លោក ឯម ភារី ដែលបានបង្ហោះនៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែតុលា​ ឆ្នាំ២០១៨នេះ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម​ ៖

“ថ្វីបើគាត់ជាអ្នករើសអេតចាយ តែគាត់ជាមិត្តភក្ត្រ័ខ្ញុំតាំងពីក្មេងៗ មិនដែលបានជួបគា្នសោះស្រាប់តែថ្ងៃនេះមករើសអេតចាយមុខប៉ុស្តិ៍តែម្តង ទោះយើងឋានៈខុសគ្នាមែនតែយើងជាមិត្តនិងគ្នា សូមកុំអោយមានការរើសអើងរឿងឋានៈ ហើយ សូមអាធ្យាស្រ័យមិត្តភក្ត្រ័ទាំងអស់ផង ដែលកន្លងមកនេះពួកយើងមិនដែលបានជួបគ្នា ដោយខ្ញុំជាប់មមាញឹកការងារបំរើប្រជាពលរដ្ឋដោយមិនអាចដកឃ្លាបានសង្ឃឹ់មថាមិត្តទាំងអស់នៅតែមានចំណងមិត្តភាពយើងជាមិត្តដដែល។”

សូមកោតសរសើរដល់ទឹកចិត្តដ៏ល្អប្រពៃ របស់លោក ឯម ភារី នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នេះជាគំរូល្អមួយដែលកម្រនិងមាន សូមឲ្យបងប្អូនយើងទាំងអស់គ្នាចេះស្រលាញ់ទង្វើល្អដូចជាបងប្រុសផង ៕ អត្ថបទរូបភាព​ ម៉េង-AhBoYz

សូមចូលរួមគាំទ្ររាល់ទង្វើល្អសម្រាប់សង្គម!

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ