ព្រឹតិ្តការណ៍ថ្មីៗ

កម្មករ កម្មការនី រោងចក្រ លី​ដា ដែលថៅកែរត់ចោលមិនបើកប្រាក់ខែជូន ដែល មាន​ទីតាំង​ស្ថិតនៅភូមិទ្រា១​ សង្កាត់ ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ ចំនួន២៦០​ នាក់ បានសំដែងការរីករាយ និង រំភើបក្រៃលែង ដែល បានទទួលថវិកា បុរេប្រទាន ពីរាជរដ្ឋាភិបាលកម្ពុជា

1 ខែ មុន 119 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃសុក្រ ១១រោច​ ខែ​ភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥​ ខែ តុលា​ ឆ្នាំ ២០១៨ ឯកឧត្តម ទេស​  រុក្ខាផល​ អគ្គលេខាធិការរងក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឯកឧត្តម លី សុធា អគ្គលេខាធិការរងក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង មានការចូលរួមពី លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម តាមមុខសញ្ញា ប្រចាំខណ្ឌមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ កម្មការនី និង បើកប្រាក់បុរេប្រទាន របស់ រាជរដ្ឋាភិបាល ជូនបងប្អូន កម្មករ  កម្មការនី រោងចក្រ​ លី​ដា ដែល មានទីតាំងស្ថិតនៅភូមិទ្រា១​ សង្កាត់ ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលថៅកែរោងចក្ររត់ចោលមិនបាន បើកប្រាក់ខែជូន កម្មករ កម្មការនី ហើយ កម្មករ កម្មការនី ដែលទទួលបានប្រាក់ បុរេប្រទាន ពី រាជរដ្ឋាភិបាល ចំនួន ២៦០​ នាក់ ស្មើនិងទឹកប្រាក់ សរុបជាង ៣០ម៊ឺន ដុល្លារ ។

 

ក្នុងនោះសមាសភាពចូលរួមមាន:

– ប្រតិភូ ក្រសួងការងារ 

– លោក សាយ​ វុទ្ធា​ ប្រធាន​ការិយាល័យ​ ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ខណ្ឌ​មានជ័យ​

-លោកស្រី​ សីផា​ សាវ៉េត​ ចៅរងទី២សង្កាត់​ស្ទឹង​មានជ័យ​ទី១ ។

– តំណាង អធិការខណ្ឌមានជ័យ

– តំណាង អាវុធហត្ថខណ្ឌមានជ័យ

– កម្មករ កម្មការនី សរុប ២៦០​ នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ