ព្រឹតិ្តការណ៍ថ្មីៗ

ភាពយន្តខ្នាត​ធំ​ រឿង​ “ម្ចាស់ព្រៃ”​ ត្រៀមធ្វើឲ្យល្បី​និងជាភាពយន្តខ្នាតធំសម្រាប់ដើមឆ្នាំក្រោយ​

1 ខែ មុន 77 តូ សុផល

(ភ្នំពេញ)៖​ រយៈពេលប្រហែលកន្លះឆ្នាំហើយ​ ដែលផលិតកម្ម​ “គុជមរកត​”​ បានប្រឹងសម្រឹតសម្រាំង​ ថត​ភាពយន្តខ្នាតធំ​ រឿង​ “ម្ចាស់ព្រៃ”​ ដែលគិតមកដល់​ពេល​នេះ​ គឺថតបាន៩០%​ហើយ​ ដែលត្រៀមដាក់បញ្ចាំង​នៅដើមឆ្នាំក្រោយនេះ។

ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ និងអ្នកម្នាង​ បានអះអាង​ទៀត​ថា ភាពយន្តខ្នាត​ធំរឿង​ “ម្ចាស់ព្រៃ”​ បានថតជិតចប់ជាស្ថាពរហើយ​ រឿងនេះចំណាយពេលថតយូ​ ថតនៅក្នុងព្រៃហើយសាច់រឿងពីមួយវគ្គទៅមួយវគ្គ​ គឺសម្រាំងខ្លាំងណាស់​ ធ្វើយ៉ាងណាអោយរឿងនេះចេញមកល្អ​ ហើយបើនិយាយពីដើមទុនគឺចំណាយច្រើនគួសម គិតមកដល់ពេលនេះរឿង​នៅសល់តែ១០%ទៀតប៉ុណ្ណោះ​ និងចប់​ ហើយរឿងនេះបើមិនមានអ្វីប្រែប្រួលទេ​ និងដាក់បញ្ចាំងនៅដើមឆ្នាំក្រោយនេះ​ ដែលអាចនិយាយបានថា​ រឿងនេះខ្នាតធំ​ និងអាចទៅបញ្ចាំងនៅក្រៅប្រទេសផងដែរ។

ទ្រង់ សិរីវុឌ បាន​បញ្ជាក់​ថា រឿង​នេះ ជា​រឿង​ខ្នាត​ធំ មាន​ខ្លឹមសារ​បណ្ដុះ​គំនិត​ ស្រឡាញ់​ទឹក​ដី ស្រឡាញ់​ព្រៃ​ព្រឹក្សា​របស់​ខ្លួន។ ដូច្នេះ​ហើយ សាច់​រឿង គឺនិយាយ​អំពី​ភូមិ​តូច​មួយ​ក្នុង​ព្រៃ​ដែល​មាន​ការ​គ្រប់​គ្រង​បាន​យ៉ាង​ល្អ ក្នុង​ការ​ការពារ​អភិរក្ស​ព្រៃ និង​សត្វ​មាន​ជីវិត​ទាំង​អស់។ ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ គឺ​មាន​សេចក្ដីសុខ សុភមង្គល ព្រោះ​មនុស្ស​ក្នុង​សហគម​រស់​នៅ​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​​ចំពោះ​គ្នា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ