ព្រឹតិ្តការណ៍ថ្មីៗ

Park Bom បង្កើត Account Youtube ផ្ទាល់ខ្លួនខណៈពេលត្រៀមចេញ Album ថ្មីឆាប់ៗនេះ

1 ខែ មុន 78 តូ សុផល

(កូរ៉េ)៖ នេះបើយោងតាមប្រពន្ធផ្សព្វផ្សាយ Ilgan Sports កាលពីថ្ងៃទី 2 កន្លងទៅនេះ​ បានអោយដឹងថា park bom ដែលជាអតីតសមាជិកក្រុមចម្រៀងនារី 2ne1 ពេលនេះកំពុងតែមមាញឹកខ្លាំង​ ជាមួយនិងការត្រៀមចេញ​បទចម្រៀងថ្មីរបស់នាង បន្ទាប់ពីទៅច្រកកោនក្រោមផលិតកម្មថ្មីដែលមានឈ្មោះថា D Nation ។

នេះគឺជាការវិលត្រលប់មកវិញ​ ក្រោយខកខានអស់រយៈពេលបីឆ្នាំ គឺកំឡុងពេលសម្តែងចុងក្រោយក្នុងកម្មវិធី mama 2015 ហើយក្រុមចម្រៀង 2ne1 របស់នាង ក៏បានរំសាយក្រុមជាស្ថាបពរក្នុងឆ្នាំ 2016 ។ ថ្មីនេះ park bom បានផុសក្នុងបណ្តាញសង្គម instargram របស់នាង ពីការវិលត្រលប់មកវិញ ជាពិសេសនោះ park bom ទើបនិងបង្កើត channel youtube ផ្ទាល់ខ្លួនរបស់នាង ដើម្បី promote បទចម្រៀងថ្មីដែលត្រៀមនិងចេញក្នុងពេលឆាប់នេះ ។ park bom បានប្រាប់ថានាងមានគម្រោង ចេញបទចម្រៀងថ្មីនេះគឺមុនខែមករា ឆ្នាំ 2019 នេះហើយ។

ចំណែកឯផលិតកម្ម d nation ក៏បានប្រកាសជាសារធារណៈដែរថា park bom កំពុងនិងរៀបចំ account youtube ហើយនិង solo album របស់នាង។​ ហើយពួកយើងសង្ឃឹមថា park bom នឹងមានការគាំទ្រច្រើនជាងមុនទៀតតាមរយៈបទថ្មីនេះ ។

រង់ចាំមើលទាំងអស់គ្នា​ សម្រាប់ការវិលត្រលប់មកក្រោយបាត់មុខមួយរយៈពេល​ របស់park bom មានអ្វីថ្មីទៀត​ យើងនឹងជម្រាបជូនទស្សនិកជននៅវគ្គក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ